អនុវត្ត​ដីកា តុលា​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់

0

ឧ​ត្ត​រ​មានជ័យ​៖​ដោយ ចាន់​ធី កាលពី​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​១៨. ខែវិច្ឆិកា​. ឆ្នាំ​២០១៥ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ចុះ​អនុវត្ត​ដីកា​លេខ​៣៣​និង​៣៥​ចុះ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ របស់លោក​អ៊​ន ប៊ុនលី ចៅក្រម​សើ​ប​សួរ​នៃIMG_9304​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ អោយ​សមត្ថកិច្ច ស្រុក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ពីបទ​ហិង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃទី​២៩ ខែ​៧ ឆ្នាំ​២០១៥ នៅ​ចំណុច​ដីក្រហម ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​១​ឈ្មោះ មាន រដ្ឋា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ២​ឈ្មោះ​នុត ធី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ បណ្តោះអាសន្ន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ និង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ៕IMG_9304 (1)