សៀមរាប៖នាព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្មាំ២០១៥ នៅសាលាវិទ្យាល័យអង្គរ បានប្រារពទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០១៥ កម្មវិធីនេះរៀបចំដោយ សព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ចក្រហម ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ បាននាំឲ្យមនុស្សទូទាំងសាកលលោក បង្កើនការយល់ដឹងអំពី មេរោគអេដស៍ ជំងឺអេដស៍ ហើយថែមទាំមានការបង្រៀន និងបំភ្លឺបន្តរជាតិក្នុងការសាមគ្គីប្រយុទ្ធនិងការរីករាលដាលឆ្លងនៃមេរោគអេដស៍។
លោកស្រី គុំ ជូហូ អ្នកសម្របសម្រួលបណ្តាអ្នកស្ម័គ្រចិត្តយុវជន សហព័ន្ធអន្តរជាតិ ប្រចាំទីក្រុងបាងកកបានថ្លែងក្នុងពិធីនេះដែរ ការសង្ក្រោះជីវិតមនុស្ស និងផ្លាស់ប្តូរផ្នត់គំនិត គឺនៅក្នុងចិត្តរបស់សហពន្ធ័អន្តរជាតិកាកបាទក្រហម អឌ្ឍចន្ចក្រហម ដែលតែងតែគិតពីមេរោគនេះ BCC និងការគាំទ្រ គឺជាការទទួលខុសត្រូវរបស់ពួកយើង គោលដៅរបស់ពួកយើងគឺគាំទ្រឲ្យមានសមភាពក្នុងការយកចិត្តទុកដាក់គ្នា សម្រាប់អ្នកដែលត្រូវការ ជាពិសេសការស្ម័គ្រចិត្ត សម្រាប់មនុស្សដែលត្រូវការជំនួយពីយើងខ្លាំងបំផុត លោស្រីបន្តថា គ្មានការឆ្លងថ្មី គ្មានការរើសអើង នឹងគ្មានការស្លាប់។
អ្នកចូលរួមសរុប មាន យុវជនកាកបាទក្រហមកម្ពុជា យុវកាយរិទ្ធិជាតិកម្ពុជា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សរុប115 ស្រី 68នាក់ លោក លិវ ឡន ប្រធានការិយាល័យអភិវឌ្ឍសាខា កាកបាទក្រហមខេត្ត លោក មិត សុវណ្ណ តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកស្រី លោក រឿត សុខុន អនុប្រធានការិយាល័យអភិវឌ្ឍ កាកបាទក្រហមកម្ពុជា លោកស្រី ហាស់ មាលាគន្ធី នាយិការង វិទ្យាល័យអង្គរក្នុងនោះមានក្រុមសំដែងបស់យុវជនដែលធ្វើសកម្មភាព ចំនួន 24 នាក់ មកពី វិទ្យាល័យ អង្គរ ហ៊ុនសែនវត្តស្វាយ ហ៊ុនសែនសៀមរាប សម្តចឪ និងវិទ្យាល័យ ១០មករា១៩៧៩ ៕ វេហាស៍