តាកែវៈ នៅរសៀលថ្ងៃទី២០ខែវិច្ឆិការឆ្នាំ២០១៥នេះ កម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តតាកែវបានបន្តបញ្ជូនខ្លួនជនសង្ស័យនិងសំណុំរឿងទៅកាន់សាលាដំបូងខេត្តតាកែវពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកុមារីអាយុ៦ឆ្នាំម្នាក់បានសម្រេចដេម្បីចាត់ការតាមផ្លូវច្បាប់។បើតាមមន្ត្រីនគបាលនៃស្នងការដ្ឋាននគបាលខេត្តតាកែវឲ្យដឹងថា កាលពីវេលាម៉ោង៨ និង ០០ នាទីព្រឹកថ្ងៃទី១៨ខែវិច្ឆិការ ឆ្នាំ២០១៥ កន្លងទៅនេះ មានជនសង្ស័យម្នាក់ឈ្មោះ ចាន់ បុណ្យ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៧ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ វបានប្រើល្បិចបបួលកុមារីអាយុ៦ឆ្នាំម្នាក់មករំលោភ ដោយនៅពេលវេលាម៉ោងខាងលើជនសង្ស័យ បានដើរចេញពីផ្ទះទៅទិញស្កកៅស៊ូក្នុងសាលាបឋមសិក្សាព្រៃផ្អាវ កបានជួបនិងកុមារីរងគ្រោះឈ្មោះ ក.គ.ឡ. អាយុ៦ឆ្នាំជាសិស្សថ្នាក់ទីមួយនៃសាលាបឋមសិក្សាព្រៃផ្អាវ រស់នៅភូមិឃុំជាមួយគ្នា ហើយក៏បានបបួលកុមារីរងគ្រោះឲ្យទៅយកសណ្តែកដីហូបនៅផ្ទះរបស់ខ្លួន ដោយឲ្យកុមារីរងគ្រោះជិះកងតាមខ្លួនពីក្រោយ។ ពេលទៅដល់ផ្ទះបន្ទាប់ពីឲ្យសណ្តែកដីដល់កុមារីរងគ្រោះរួចមក ជនសង្ស័យបានឡើងទៅលើផ្ទះបើកទូរទស្សន៍មើល ពេលនោះកុមារីរងគ្រោះបានឡើងទៅតាមមើលទូរទស្សន៍ដែរ ពេលនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់សម្រាតសំលៀកបំពាក់និងរំលោភទៅលើកុមារីរងគ្រោះបានសម្រេចតែម្តងទៅ។ លុះដល់ល្ងាចម៉ោង១៨ និង 00 នាទី ថ្ងៃខែឆ្នាំដដែល ក្មេងស្រីរងគ្រោះបានរៀបរាប់រឿងដែលជនសង្ស័យឈ្មោះ ចាន់ បុណ្យ ចាប់រំលោភខ្លួនប្រាប់ម្តាយ។ ក្រោយពីបានឮកូនប្រាប់រួចមក ពេលនោះម្តាយក៏បានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍រដ្ឋបាលរនាមដើម្បីឃាត់ខ្លួនជនសង្ស័យមកសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនចាត់ការតាមផ្លូវច្បាប់។ បច្ចុប្បន្នជនជាប់ចោទឈ្មោះ ចាន់ បុណ្យ ត្រូវបានចៅក្រមស៊ីបសួរនៃសាលាដំបូងខេត្តតាកែវកំពុងសាកសួរដើម្បីចាត់ការតាមនីតិវិធី៕