លោក​ភិ​បាល​ខេត្តកំពង់ឆ្នាំង​នាំយក​បច្ច័យ​ជាង​២​លាន​រៀល​ទៅ​ចូល​បុណ្យ​កឋិនទាន​ ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖​នា​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច​ថៃ្ង​ទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ឯក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​ភរិយា លោកស្រី ឈឹម ស្រីមុំ រួម​ដំណើរ​ដោយ​លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​បាន​ចូលរួម​បុណ្យ​កឋិនទាន និង​នាំយក​បច្ច័យ​ចំនួនS3820003​២.៤០០.០០០​រៀល​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា អស់កាល​ត្រីមាស​ក្នុង​ពុទ្ធ​សីមា​នៅ​វត្ត​ខ្សា​ម​ស្ថិតក្នុង​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង ដើម្បី​យកទៅ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​សំរាប់​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​។​
​ ​ព្រះចៅអធិការ​វត្ត​ខ្សា​ម​បាន​មាន​សង្ឃដីកា​ថា​៖ បុណ្យ​កឋិនទាន​មានន័យថា ជា​កាល​ទានជ័យ​វរទាន​ដែល​នៅក្នុង​ការ​វេរ​ប្រគេន​ដល់​ភិក្ខុសង្ឃ ក្នុង​វេលា​ក្រោយ​ដែល​ព្រះសង្ឃ​ចេញ​ព្រះវស្សា ហើយ​ម្យ៉ាងទៀត​កឋិនទាន​នេះ​មានន័យថា គឺជា​សាសន​ពិធី​ម្យ៉ាង​នៅក្នុង​បែប​ព្រះពុទ្ធសាសនា​ដែលជា​ជ័យ​វរទាន​ធ្វើ ស្របទៅតាម​ពុទ្ធបញ្ញត្តិ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​នៃ​ព្រះសម្មាសម្ពុទ្ធ​នៃ​យើង​។ ពុទ្ធបរិស័ទ​ណា​ដែល​លះបង់​ទ្រព្យសម្បត្តិ​ធ្វើបុណ្យ​កឋិនទាន​នឹង​ទទួលបាន អានិសង្ស​៥​យ៉ាង គឺ​ទី​១​អ្នកធ្វើ​កឋិនទាន​នឹង​ទទួលបាន​បញ្ញា​ល្អ ទី​២​មាន​រូបសម្បត្តិ ពណ៌​សម្បុរ​ល្អ ទី​៣​ច្រមុះ​ល្អ ទី​៤​មាន​សំឡេង​ពីរោះ និង​អានិសង្ស​ទី​៥ ជា​អានិសង្ស​ខ្ពស់​ដែល​បុណ្យ​នានា​មិនអាច​ប្រៀបប្រដូច​បានឡើយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ទៅជា​មនុស្ស​មាន​ទ្រព្យធន​ស្តុកស្ដម្ភ និង​ឧបនិស្ស័យ​ខ្ពស់​ណាស់​សម្រាប់​អនាគតជាតិ​។​
​ ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ដោយសារ​គុណបំណាច់​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ ប្រទេសជាតិ​ឆ្ពោះទៅរក​សុខសន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ពិសេស​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ​បានបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ បាន​ទាំងស្រុង​នៅ​កម្ពុជា ធ្វើអោយ​ព្រះពុទ្ធសាសនា​របស់​ជាតិ​មានការ​រីកចំរើន​គួរ​ជាទី​មោទនៈ ព្រោះតែ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ជឿ​បុណ្យ​ជឿ​បាប​។​
​ ​លោក ឈួ​រ ច័ន្ទ ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រសិទ្ធិ​ពរជ័យ​ដល់​ពុទ្ធបរិស័ទ​ដែល​បាន​ចូល​បច្ច័យ​តាម​សទ្ធា​ជ្រះថ្លា ក្នុង​អង្គ​កឋិនទាន​នេះ ដើម្បី​ចូលរួម​កសាង​សមិទ្ធផល​នានា​នៅ​ក្នុ​វត្ត​ខ្សា​ម ដើម្បី​តម្កល់​មហា​កុសលផល​បុណ្យ​ទៅ​អនាគតជាតិ ពិសេស​សូម​ឲ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​តាម​ជួយ​ថែរក្សា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជា​ជាន​កម្ពុជា និង​ប្រជាជន​ខ្មែរ​ទូរ​ទាំង​ប្រទេស​សូម​ជួបតែ​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍​រីកចំរើន​លើក​គ្រប់​វិស័យ​៕S3820014