ខេត្តពោធិសាត់៖បុរសវ័យបាក់រសៀលជាប្រជាពលរដ្ឋនៅជាព្រំដែនខ្មែរ ថៃម្នាក់ដែលមានបុខរបចិញ្ចើមជីវិតពីអនុផលធ្វើចំកានោះត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកអូ កាលពីម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំនុចអូសួស្ដី ក្នុងភួមិឯកភាពឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលជាទឹកដីតំបន់ជាប់ព្រំដែនខ្នែរថៃ។លោក គួយ សារឿនស្នងការងនគរបាលខេត្តពោធិ៍សាត់ទួលបន្ទុកកិច្ចកាព្រំដែនខ្មែរថៃបានផ្ដល់ព័ត៍មាននេះឲ្យអ្នកឆ្លងឆ្លើយព័ត៍មានយើងដឹងនៅល្ងាច ថុងៃទី១៩នេះថាតាមកាពន្យល់ពីក្រុមគ្រួសារជនរងគ្រោះរាបរាប់ករណីនេះមុនពេលកើតហេតុគឺកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ជនរងគ្រោះឈ្មោះ ជួប ហ៊ុនអាយុ៥៥ឆ្នាំដែលតែងតែប្រកបរបអាស្រ័យផលលើដីចំការចិញ្ចើមជីវិតនោះ។គឺគាត់បានទៅធ្វើដីចំការដាំដំណាំរបស់គាត់នៅចំណុចអូសួស្ដីដោយគាត់បានពិសារស្រាច្រើនក៍ស្រវឹងរូចហើយបានចុះទៅងូតទឹកនិងមើលមងរបស់គាត់ ដែលដាក់ក្នុងអូសួស្ដីនោះកាលពីវេលម៉ោង៤និង០០នាទីល្ងាច ។លោក គួយសា រឿនបានបន្តថាដោយក្រុមគ្រួសារបាត់រកមិនឃើញ ស្រាប់តែព្រឹកឡើងថ្ងៃទី១៩ឃើញសពគាត់អណ្តែតទឹកក៍នាំគ្នាចុះស្រង់មកលើគោកមានកាពិនិត្យពីនគរបាលជំនាញនិងគ្រូវពេទ្យអាជ្ញាធរទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យព្រោះគាត់បានស្លាប់ដោយករណីស្រវឹងស្រាលង់ទឹកពិតប្រាកដមែន៕