ជិះ​ម៉ូតូ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​KSO​បុក​ស្លាប់​ទាំង​២​នៅ​ហ្នឹង​កន្លែង​

0

​បន្ទាយមានជ័យ ៖ ប្តី​ប្រពន្ធ​ចំណាស់​២​នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​ហ្នឹង​កន្លែង ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្តក្រុង​ដឹង​អ្នកដំណើរ KSO បើក​បុក​ម៉ូតូ កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំនុច​មុខ​វត្ត​ពោធិ​សូរិយា​រាម ក្នុងស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ02c2f54f45995fca82fea9d2ff0beb14​តាម​ការ​អោយដឹងពី​លោក ឆេង​អ៊ី សុខា អធិការ​ស្រុក​អូរជ្រៅ បានអោយដឹងថា រថយន្ត​ដែល​បង្ករ​គ្រោះថ្នាក់​ចរាចរ​ខាងលើ ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន KSO ពាក់​ស្លាក លេខ​ភ្នំពេញ 3C 1175 បើកបរ​ពី​លិចទៅ​កើត លុះដល់​ចំនុចកើតហេតុ​ក៏​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០១៥ គ្មាន​ស្លាក​លេខ ក្នុងទិសដៅ​ច្រាស បណ្តាលអោយ​អ្នកជិះ​ម៉ូតូ ២​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ ថៃ ចក់ ភេទ ប្រុស អាយុ ៦០ ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ជុំ ង៉ា ភេទ ស្រី អាយុ ៥៨ ឆ្នាំ​អ្នក​ទាំង​២​មាន​ទីលំនៅ ភូមិ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ស្លាប់​នៅ​និង​កន្លែង ចំណែក​តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល ។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ត្រូវ​បា​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​ចរាច​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សន្និដ្ឋានថា បណ្តាលមកពី​រថយន្ត​ក្រុង​ក្រុមហ៊ុន KSO ឡើង​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ លើផ្លូវ​សាធារណៈ ។
​ក្រោយ​កើតហេតុ សព​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ស្រុក​អូរជ្រៅ​ដឹកយក​មក​ប្រគល់ជូន​សាច់​ញ្ញាត ដល់​គេហដ្ឋាន​ក្នុងភូមិ​ដំរី​លើ ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្តក្រុង​បង្ករ​គ្រោះថ្នាក់ ត្រូវបាន​សមត្ថកិច្ច​ស្ទូច​មក​រក្សាទុក​នៅ​អធិការ​ស្រុក​អូរជ្រៅ​៕0bfb4538a73ca4f19375e68a88652bfc