ក្រុមចោហារយប្រព្រឹតបទល្មើសអំពើចោរកម្មរកស៊ីបឡពុលឆ្កែពេលយប់ចូលលូច ទ្រព្យសម្បត្តិប្រជាពលរដ្ឋគ្រប់តំបន់ភួមិសាស្ត្រ ដែលអំណោយផលដល់គេសម្រាប់ធ្វើសកម្មភាពបានអស់ល័ករបស់សមត្ថកិច្ច នគរបាលស្រុកក្រគរ ដែលកំប្រចាំកា២៤ម៉ោងសម្រាប់ចំណាត់បទល្មើសលហុទាំង៤នៅលើផ្លូវជាតិលេខ៥ បានទាំងសំណុំតែម្ដង ជាមួយនិងវត្ថុតាង ប្រដាប់សម្រាប់ប្រព្រិត្តអំពើចោរកម្ម។ខណៈដែលពួកគេប្រើមធ្យោបាយដោយជិះម៉ូតូឌុបគ្នាមួយគ្រឿងឆ្លងព្រំប្រទល់ទៅប្រព្រឹត្តអំពើចោរកម្មខេត្តផ្សេង កាលពីវេលាមោ៉ង ៩និង២០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់់ភួមិសាស្ត្រព្រំប្រទល់ពោធិ៍សាត់ កំពងឆ្នាំង ភួមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុក្រគរ ខេត្តពោធិ៍សាត់រូចមក។បើតាមមន្ត្រីសមត្ថកិច្ចដែលប្រចាំកានៅចំនុចខាងលើនោះ បានឲ្យដឹងថា ដោយអនុវត្តបទបញ្ជាររបស់ថ្នាក់លើ ក្នុងការការពារនៅភួមិឃុំសុវត្ថភាព សម្រាប់បំរើ សេចក្ដីត្រូវការបស់ប្រជាពលរដ្ឋ កំលាំងសមត្ថិច្ចយើង បានដាក់វេនប្រចាំការផ្លាស់ប្ដូរគ្នាត្រួតពិនិត្យបទល្មើសលហុទាំង៤ ដែលតែងតែបានកើតឡើង ស្ទើរគ្រប់ខេត្តក្រុង នៃកាបាត់បង់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយើង។ មន្ត្រីដដែលបន្តថា នៅវេលាម៉ោងខាងលើ ស្រាប់តែមានមុខសញ្ញាមួយគួយឲ្យសង្ស័យ ។ ដោយមានបុរសបីនាក់បានជិះម៉ូតូ ១ គ្រឿង ប្រភេទស្មាស់រីវ៉ូ ព៏ណខ្មៅ ពាក់ផ្លាកលេខ កពង់ចាម 1C 40 – 36 បានឌុមគ្នាចំនួនបីនាក់ ដែលគួឲ្យសង្ស័យនៅបទល្មើសលហុទាំង៤ ពេលមកដល់គោលដៅ ដែលកម្លាំងយើងត្រៀមបណ្ដាក់គ្នា ក៍ឃាត់មុខសញ្ញាសង្ស័យចំនួនបីនាក់នេះសួនាំ ស្រាប់តែឃើញសម្ភារះពួកគេលើម៉ូតូសុទ្ធតែប្រដាប់ឧប្បករណ៍ប្រព្រឹតអំពើចោរកម្មបម្រុងឆ្លងដែនទៅលូខេត្តផ្សេងទើបឃាត់ខ្លួនបានទាំងអស់តែម្ដង។ដោយវត្ថុតាងរបស់ពួកគេមានប្រេងម៉ាស៊ូតដាក់ក្នុងដប់ទឹកបរិសុទ្ធចំនួន២ ដប ស្មើ ១ លីត្រ កាតគ្រីម៉ូតូ ១ សន្លឹក ថ្នាំគ្រាប់ ៣ បន្ទះ មិនស្គាល់ម៉ាក ទូរស័ព្ទដៃ ៣ គ្រឿង និងយៀវសាច់គោលាយថ្នាំពុលឆ្កែដើម្បីធ្វើសកម្មភាពប្រព្រឹត្តអំពើចោរកម្ម ប្រហែល ១ គីឡូក្រាម ដោយមុខសញ្ញា ទាំង៣នាក់ សមត្ថកិច្ចយើងឃាត់ខ្លួនតាមបញ្ជាររបស់លោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីរៀបចំវត្ថុតាងជាមួយជនសង្ស័យទាំងបី បង្ករសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ចសត់កាបន្តទៅតុលាកា។មុខសញ្ញាសង្ស័យ :១ – ឈ្មោះ ចេង ចិន អាយុ ៣៥ ឆ្នាំភេទ ប្រុស ខ្មែរ រស់នៅភូមិ ទួលម្កាក់ សង្កាត់រលាប ក្រុងពោធិសាត់ ទី២ – ឈ្មោះ ព្រំ ពា អាយុ ២០ ឆ្នាំ ជាតិខ្មែរនៅភូមត្រពាំងថ្ម ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់និងទី៣ – ឈ្មោះ ទាំ លាស់ អាយុ ២០ ឆ្នាំជនជាតិ ខ្មែរឥស្លាម នៅភូមិរលាំង ឃុំកញ្ជរស្រុកកណ្តៀង ៕