ខេត្តពោធិ៍សាត់៖ មនុស្សបីនាក់បានដួលរណូករណែលលើផ្លូវក្រាលគ្រួសក្រហមមួយខ្សែលេខ៥៣តភ្ជាប់ពីទីរួមស្រុកក្រគរទៅឃុំឈើតុំ រងរបួសធ្ងន់ធ្ងរ ទាងបីនាក់ ដោយសាតែជិះម៉ូតូពេលយប់ប្រើល្បឿនលឿនឌុបគ្នាមិនមើលកាលៈទេសៈ ឧបសក្កនៅខាងមុខ ហើយមិនបើកចំ ផ្លូវអទិភាព។ ស្របពេលដែលរថយន្តចរាចរណ៍មកមកច្រាស់ទិស ល្បឿនលឿនដែរមិនគោរពផ្លូវអទិភាពដូចគ្នា លើចំនុចប្រសព្វកណ្ដាលទ្រូងផ្លូវ ក៍បុកនិងម៉ូតូនោះតែម្ដង។ឲ្យហែតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ភួមិខ្លាក្រពើ ឃុំអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក សេង គឹមហួរ នាយប៉ុស្ត៍រដ្ឋបាលបានរៀបរាប់ប្រាប់នៅទីតាំងកន្លែងកើតហេតុខាងលើថា៖ តាមកាអះអាងពីប្រជាពលរដ្ឋបានឃើញហេតុការ វាស៊ីចង្វាក់គ្នានិងភ័ស្តតាងនៃទីតាំង រថយន្តនិងម៉ូតូបុកគ្នានេះ បានប្រាប់អ្នកយកព័ត៍មានយើងឲ្យដឹង គឺមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡុង ស៊ីផាន ភេទប្រុសអាយុ៥៥ឆ្នាំ ជាអ្នកបើកម៉ូតូប្រភេទវ៉េវ អាហ្វា ពណ៍ទឹកសមុទ្រលាយខ្មៅមួយគ្រឿងគ្មានស្លាកលេខ បានឌុប ប្អូនស្រីឈ្មោះ ឡុង ចាន់មាច អាយុ៣៣ឆ្នាំ និង ឡុង ចាន់ម៉ី អាយុ២៣ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។លោកគឹមហួរបានបន្តទៀតថា ពួកគាត់ទាំបីនាក់បានចរាចរណ៍ទិសដៅពីត្បូងទៅជើង ដោយបើកលឿនហើយលើគំនូសចំពាក់កណ្ដាលទ្រូងផ្លូវចរាចរណ៍ ស្របជាមួយគ្នានោះដែរក៍មានរថយន្តនកាមរី ព័ណ៍សមួយគ្រឿង ពាក់ស្លាកលេខ ព្រៃវែង 2A 08-99 ក៍បានបើកបរពីជើងទៅត្បូងលឿនច្រាស់ទិសគ្នា ហើយបើករកកន្លែងកណ្ដាលទ្រូងផ្លូវដូចគ្នា ព្រោះមិនសូវមានជង្ហុកច្រើន ។ ដោយខាងរថយន្តរៀងជ្រុសទៅខាងម៉ូតូច្រើនជាង ក៍វាក់សងខាង បុកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូទាំងបីនាក់នោះ របួសធ្ងន់ទាំងបីរណូករណែលពេញផ្លូវ ម៉ូតូរថយន្តខូចខាតទាំងសងខាង រូចកម្លាំងនគរបាលប៉ុស្ត៍ជាមួយនគរបាលចរាចរណ៍ស្រុក អន្តរាគមបញ្ជូនជនរងគ្រោះទាំងបីទៅកាន់មន្ទីពេទ្យ ។លោក អែម រុន អធិការដ្ឋាននគរបាលស្រុកក្រគរបានស្ដីបន្ទោសពីហេតុកានេះទៅលើម្ចាស់រថយន្តថា៖ អ្នកបើកបរថយន្តបើកបរដោយមិនគោរពសិទ្ធផ្លូវអទិភាព ហើយប្រើប្រាស់ល្បឿនលឿន ចូលចំណែកទ្រូងផ្លូវម៉ូតូមកច្រាស់ទិស ក៍បានបើកចំកណ្ដាលទ្រូងផ្លូវទៀត បណ្ដាលឲ្យបុកគ្នា គ្រោះថ្នាក់បែបនេះតែម្ដង ៕