បន្ទាយមានជ័យ ៖ ក្នុងការប្រជុំស្តាប់របាយការណ៍នៅប៉ុស្តិ៍រដ្ឋាបាលឃុំភ្នំលៀប ស្តីពីការពង្រឹងការអនុវត្តន៍គោលបនយោបាយភូមិឃុំមានសុវត្ថភាពកាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ២០៥ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា ក្នុងនាមជាសមត្ថកិច្ចនគរបាលត្រូវតែបម្រើរប្រជាពលរដ្ឋដោយមិនគិត ពីផលប្រយោជន៍ និងការនឿយហត់ជាដាច់ខាត ។
ដើម្បីរក្សាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការបែងចែកកម្លាំងល្បាតពេលយប់ និងថ្ងៃមិនថា ទីរួមខេត្ត ឬស្រុក-ក្រុងឡើយ ក្នុងនោះសូម្បីតែសមត្ថកិច្ចនគរបាលតាមបន្ទាត់ព្រំដែនក៏ត្រូវបានកិច្ចការពារបូរណៈភាពទឹកដី និងការទប់ស្កាត់ នូវបទល្មើសឆ្លងដែន និងឧក្រឹដ្ឋកម្មឆ្លងដែន និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ។
តាមរយៈផែនការណ៍ទាំងនេះគឺនៅពេលយប់ នគរបាលគ្រប់ការិយាល័យជំនាញ ស្រុក ក្រុង និងប៉ុស្តិ៍ ត្រូវបានបែងចែកការការពារ និងល្បាត ចំណែកពេលថ្ងៃគឺដាក់កម្លាំងតាមមុខសញ្ញាដែលជនល្មើសប្រព្រឹត្តិ ដូចជាតាមផ្សា កន្លែងលក់មាស ដូរលុយ ។
ជាមួយគ្នានេះលោក អាត់ ខែម ក៏បានបញ្ចាក់ផងដែរថា រូបលោក និងថ្នាក់ស្នងការរងតែងធ្វើការដឹកនាំ និងពិនិត្យជាប្រចាំ ជាក់ស្តែងនៅហ្នឹងប៉ុស្តិ៍រដ្ឋាបាលឃុំភ្នំលៀបស្រុកព្រះនេត្រព្រះបានធ្វើការប្រជុំ និងស្តាប់របាយការណ៍ទាំងឡាយដែលទាក់ទងទៅហ្នឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឃើញថាមានការប្រសើរឡើង ដែលការអនុវត្តន៍នេះធ្វើអោយបទល្មើសមានការថយចុះ ហើយមុខសញ្ញាចោរប្លន់ត្រូវបានបញ្ជៀស ធ្វើអោយប្រជាពលរដ្ឋមានទំនុបទុកចិត្តលើសមត្ថកិច្ចទាំងការស្នូល និងសង្គម ។ តែទោះជាមានការនឿយហត់យ៉ាងណាក៏ដោយលោកបានស្នើដល់នគរបាលគ្រប់រូបធ្វើយ៉ាងណាត្រូវបម្រើប្រជាពលរដ្ឋដោយមិនគិតពីផលប្រយោជន៍ និងការនឿយហត់ ៕