បើក​ម៉ូតូ​បំរុង​ឆ្លង​ថ្នល់ជាតិ​ត្រូវ​រថយន្ត​កាមរី​បា​ឡែ​ន​បុក​ពេញទំហឹង​ចំ​ពីមុខ ​ឪពុក​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ស្លាប់​នៅ​មន្ទីរពេទ្យ​ខេត្ត​

0

​ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​ឪពុក​បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ចំណែក​កូនប្រុស​អាយុ​៤​ឆ្នាំ រងរបួស​ធ្ងន់ធ្ងរ​បា​ន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈដែល​ជនរងគ្រោះ​ជិៈ​ម៉ូតូ​បំរុង​បត់​ឆ្លងថ្នល់​ជាតិ ។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅw1​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០ ១៥ នៅ​ចំណុច​ផ្លូវ​កោង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ ម៉ែត្រ​លេខ​៩៦-៩៧ ស្ថិតក្នុង​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ បុរសរងគ្រោះ​មានឈ្មោះ ប៊ុត សកល អាយុ ៤៣​ឆ្នាំ និង​កូនប្រុស​រងរបួស​ធ្ងន់ ឈ្មោះ កាន សេងហុង អាយុ​៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ ៩០​ពណ៌​ទឹកប៊ិច គ្មាន​ស្លាក់​លេខ​ចេញពីផ្ទះ​ដោយមាន​ដាក់​កូនតូច​នៅ​ពីមុខ ហើយ​បាន​ជិៈ​សសៀរ ខាងឆ្វេង​ដៃ បំរុង​ឆ្លងថ្នល់​ទៅខាង​ស្តាំ​ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង ម៉ាក​កាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-6236 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ដោយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ប៉ើង​ជនរងគ្រោះ​ទាំង​២​នាក់​ឪពុក​និង​កូន បុក​ធ្លាយ​កញ្ចក់​ចូលក្នុង​រថយន្ត ស្លាប់​បុរស​ជា​ឪពុក​នៅនឹងកន្លែង ចំណែក​កូនប្រុស​បាក់ជើង​និង​របួស​ក្បាល​ធ្ងន់ធ្ងរ​ត្រូវបាន គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​ដោយ​របួសធ្ងន់​ធ្អ​រ​ពេក​ក៏បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ខេត្ត កំពង់ឆ្នាំង​។
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​គ្រោះថ្នាក់​បាន​គេចខ្លួនបាត់​ដោយ​ទុ​ត​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​អូស​យកមក​រក្សាទុក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​កសាង​សំណុំរឿង​ទុក​ដោះស្រាយ​តាម​និតិ​វិធី​។ ដោយឡែក​សព​បុរស​ជា​ឪពុក​និង​កូន​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រណី​នៅក្នុង​លំនៅដ្ឋាន​៕w4 w2 w5 w9