ខេត្តកំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ ដើម្បីដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួនដែលអាជ្ញាធរដែនដីបំរើគាត់មិនបានល្អកន្លងមក បានធ្វើឡើងនាព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ ស្រុកសាមគ្គីមានជ័យ ដឹកនាំដោយលោក ឡុង ឈុនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈឹម ទីន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យគណៈអភិបាលស្រុកមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកសាមគ្គីមានជ័យសរុបចំនួន៣២៦នាក់។
តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បាន លើកឡើងអំពីក្តីកង្វល់ របស់ពួកមកសំណូមពរដល់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តមានដូចជា៖ បញ្ហា ក្មេងទំនើង ល្បែងស៊ីសងគ្រឿងញៀន សេវាសាធារណៈ ការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ មានការយឺតយ៉ាវ បញ្ហាស្ពាន៤កន្លែង,បញ្ហាសុំដីសប្បទានសង្គមកិច្ច,បញ្ហាបទល្មើសព្រៃឈើ ,បញ្ហាអគ្គីសនីនិងបញ្ហាមួយចំនួនទៀតសរុបមាន១៦សំណួរនិង៥សំណូមពរ នៅក្នុងមូលដ្ឋានឃុំរបស់ពួកគាត់។
ចំពោះបញ្ហានិងកង្វល់សំខាន់ៗ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ លោកស្រី ប៉ាល់ យឿនអភិបាលរងខេត្ត បានធ្វើការបកស្រាយ និងបានអោយមន្ទីរជំនាញ បកស្រាយជូនអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋបានចំនួន៧សំណួ រ និងសំណូមពរនៅសល់ចំនួន១៤សំណួរទៀត ដែលនៅសេសសល់ ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តនិងទទួល យកទៅពិភាក្សាជាមួយជំនាញនិងសុំយោបល់ថ្នាក់លើ ដោះស្រាយជូន អោយបានសមស្រមតាមច្បាប់ ដើម្បីអោយអាជ្ញាធរនិងប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា។
លោក ឡុង ឈុនឡៃ បានមានប្រសាសន៍បិទអង្គវេទិកានាពេលនោះដោយបានថ្លែងបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដល់ បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែការដោះស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះប្រជាពលរដ្ឋត្រូវតែមាន ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំគណៈបក្សប្រជាជនកម្ពុជា កុំចាញ់ការញុះញង់របស់អ្នកដទៃនិងអ្នកនយោបាលបោកប្រាស់របស់ជនអគិតអោយមួយក្តាប់តូចអោយសោះគឺត្រូវជឿទុកចិត្តលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ ។
ក្រោយពីបានស្តាប់ការបកស្រាយរបស់គណៈអធិបតីនិងជំនាញរួចមក ធ្វើអោយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមានសេចក្តីរីករាយយ៉ាងខ្លាំង ទោះបីការដោះស្រាយមិនទាន់បានមួយចំនួនតូចក៏ដោយ នូវបញ្ហានិងកង្វល់ដែលពួកគាត់បានលើកឡើងក៏ដោយ ក៏ពួកគាត់បានអស់ចិត្តដែរ ព្រោះតែក្រុមប្រឹក្សានិងគណៈអភិបាលខេត្តនិងជំនាញទាំងអស់យកបញ្ហាដែលបានលើកឡើងនូវក្តីកង្វល់របស់ពួកគាត់ថានឹងយកទៅដោះស្រាយអោយបានសមស្រប និងអាចទទួលយកបានទាំងអស់គ្នា៕