ខេត្តកំពង់ឆ្នាំង៖ របាំងសាច់អួនសាច់អួន១ខ្សែប្រវែង៣០០ម៉ែត្រ នៅលើខ្នងកោះក្នុងតំបន់ឡូត៍អភិរក្សព្រែកថ្លាន់ ត្រូវបានសមត្ថកិច្ចខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងធ្វើការរើរុះបំផ្លាញចោល។ដោយឡែក បទល្មើសកាប់បំផ្លាញព្រៃឈើលិចទឹកធំៗ ប្រមាណ១ហិកតានៅក្នុងតំបន់នេះដែរក៏សមត្ថកិច្ចថានិងត្រូវស្រាវជ្រាវរកមុខសញ្ញាជនអោយឃើញចាត់ការតាមផ្លូវច្បាប់។កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នៅក្នុងតំបន់ឡូរត៍អភិរក្សព្រែកថ្លាន់ស្ថិតនៅក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌។
លោកសោម ភិរុណ នាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង ជាអ្នកដឹកនាំកិច្ចប្រតិបត្តិការខាងលើនេះបានអោយដឹង៖កងលំលាំងរបស់សមត្ថកិច្ចខណ្ឌ័រដ្ឋបាលជលផលចុះបង្ក្រាបករណីខាងលើនេះមានចំនួន៧នាក់ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន២គ្រឿង ក្នុងនោះក៍មានអ្នកកាសែត២នាក់ចូលរួមចង្អុលបង្ហាញទីតាំងបទល្មើសផងដែរ។
ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានរុះរើកាប់បំផ្លាញរបាំងសាច់អួនចោលប្រវែង៣០០ម៉ែត្រ
និងកាប់បំផ្លាញចោលលបលូសាច់អួនចំនួន៣គ្រឿងផងដែរ ដែលជនល្មើសបានលួចដាក់នៅលើខ្នងកោះក្នុងព្រៃតំបន់អភិរក្សតាំងពីរដូវទឹកឡើង។ ក្នុងពេលនោះដែរសមត្ថកិច្ចក៍បានចូលទៅពិនិត្យការកាប់បំផ្លាញព្រៃឈើលិចទឹកធំៗខុសច្បាប់ ដែលមានទំហំប្រមាណ១ហិកតា និងដែលជនល្មើសបានលួចកាប់កាលពីរដូវប្រាំងកន្លង ដើម្បីលួចពង្រីកដីធ្វើចំការនៅចំណុចព្រែកបាក្រាយដែលជាតំបន់អភិរក្ស។
ករណីកាប់ព្រៃលិចទឹកខាងលើនេះលោកនាយខណ្ឌ័រដ្ឋបាលជលផលបាននិយាយអោយ
ដឹងថា៖ លោកនិងចាត់តាំងអោយមន្ត្រីអោយចុះមកវាស់និយាមកាមអោយបានច្បាស់លាស់នៅចំណុចខាងលើនេះ ដើម្បីកសាងសំណុំរឿងទុក និងត្រូវធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដោយឃ្លាំចាំមើលពួកគេចូលមកគាស់រានដីនេះធ្វើចំការ ដើម្បីចាប់ខ្លួនគេយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកនាយខណ្ឌ័រដ្ឋបាលជលផលក៏សុំអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ សហគមន៍នេ
សាទ ជួយសហការផ្តល់ព័ត៌មានអោយបានច្បាស់លាស់ជូនសមត្ថកិច្ចរដ្ឋបាលជលផល រួមគ្នា
ទប់ស្កាត់បទល្មើសនេសាទ និងបទល្មើសកាប់បំផ្លាញព្រៃឈើលិចទឹកដែលជាជំរកត្រី ដើម្បីជួយអភិរក្សមច្ឆាជាតិយើងអោយបានគង់វង្សយូរអង្វែងសំរាប់កូនចៅយើងទាំងអស់គ្នា៕