ខេត្តកំពង់ឆ្នាំង៖ ការអភិវឌ្ឍន៍ប្រកបដោយ បរិយាប័ន្ន និងសមធម៌ គឺជាចំណុចស្នូលនៃគោលដៅរួមរបស់កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការអោយមានឆន្ទះសម្រាប់បង្កើតគោលនយោបាយជាតិ និងអនុសញ្ញាអន្តរជាតិនានា ដែលប្រទេសកម្ពុជាជារដ្ឋហត្ថលេខី » លោកជំទាវ ឃឹម ចំរើន រដ្ឋលេខធិការក្រសួងកិច្ចនារី បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្តីអំពី ការបញ្ច្រាបរិយាប័ន្ន និងសមធម៌ នៅថ្នាក់ក្រោមជាតិ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០ ១៥ នៅសណ្ឋាគារសុខថៃសាន ក្នុងក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអភិបាលខេត្ត លោកជំទាវគណៈអភិបាលខេត្ត ព្រមទាំងមានសិក្ខាកាមជាអភិបាលរងខេត្តក្រុង និងប្រធានមន្ទីរកិច្ចការនារី ទូរទាំង២៥ខេត្តក្រុង ចូលរួមចំនួន១៧៥នាក់។
លោកជំទាវ បានបន្តថា៖ នៅក្នុងជួររាជរដ្ឋភិបាលយើងសព្វថ្ងៃមានស្ត្រីចូលរួមជាច្រើននាក់ មានតាំងពីសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត និងក្រុមប្រឹក្សឃុំសង្កាត់ ។ ការរីកចំរើននៃការចូលរួមរបស់ស្ត្រី ក្នុងជួររាជរដ្ឋភិបាលនេះ គឺមានកត្តា៤យ៉ាងដែលនាំអោយទទួលបានជោគជ័យគឺ៖ ១,ដោយសារការគិតគូរពីប្រមុខរាជរដ្ឋភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជំរុញអោយមានស្ត្រីចូលរួម ទាំងការចាត់តាំងនិងការបោះឆ្នោត ២, ស្ត្រីខ្លួនឯងជាអ្នកមានឆន្ទៈចង់ជួយដល់រាជរដ្ឋភិបាល ក្នុងការបំពេញការងារសារធារណៈនានា ៣,កត្តាគ្រួសារ គឺបើគ្មានការគាំទ្រពីបុរសជាស្វាម៉ីទេក៏មិនអាចទៅរួចដែរ និង៤ ,ដោយសារសង្គ ម និងសហគមន៍ជួយគាំទ្រផងដែរ។
លោកជំទាវបានសំណូមពរដល់គ្រប់បណ្តាខេត្ត ក្រុង ទាំងអស់ជួយជំរុញបន្ថែមទៀត អោយមានកំណើនស្ត្រីចូលរួមក្នុងមុខងារសាធារណៈ ជាមេឃុំ ចៅសង្កាត់ អភិបាលក្រុង ខណ្ឌ័ និងខេត្តជាដើម ដើ ម្បីជួយការពារដល់ស្ត្រីដូចគ្នា ស្ត្រីមានវិបត្តិ និងកុមារ ។ បរិយាប័ន្ន និងសមធម៏ គឺជាការចូលរួមពីគ្រប់ម ជ្ឈដ្ឋានទូទៅសំដៅធានាបាន សិទ្ឋសេរីភាពស្មើៗគ្នាក្នុងរួមចំណែក ក្នុងការអភិវឌ្ឃន៏ប្រទេសជាតិអោយមានការរីកចំរើនតាមលិទ្ឋប្រជាធិបតេយ្យ។
នៅក្នុងសិក្ខាសាលានេះដែរ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍ជូនសមាជិកក្នុងអង្គវិធី អំពីភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំង និងការីកចំរើននានាលើគ្រប់វិស័យក្នុងខេត្តកំពង់ឆ្នាំង។ដោយឡែកលោកអភិបាលខេត្តស្នើសុំដល់គ្រប់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តត្រូវយកចិត្តទុកដាក់ ផ្តល់តួនាទីភារកិច្ច និងតម្លើងឋានៈដល់ស្ត្រីដែលសកម្មការងារ និងមានស្នាដៃល្អកំពុងធ្វើការងារនៅក្នុងមន្ទីរអង្គភាព ដើម្បីបញ្ច្រាបបរិយាបន្ន័ និងសមធម៌ នៅក្នុងការងារសាធារណៈ អោយពួកគាត់មានសិទ្ធធ្វើការងារ មានសិទ្ធទទួលខុសត្រូវគ្រប់ការងារ ដូចបុរសដែរយើង ដោយត្រូវយល់ថាស្រីគឺជាមាតានៃពិភពលោក ស្ត្រីជាអ្នកផ្តល់សេចក្តីសុខក្នុងសង្គមគ្រួសារ និងសេចក្តីសុខដល់សង្គមជាតិទាំងមូល៕