សំណង់​កា​រ៉ា​ស​សាំង​អត់​ច្បាប់​អនុ​ញា​ត្ត​នៅតែ​បន្តធ្វើ​ការសាងសង់​យ៉ាង​រលូន ខណៈដែល​អាជ្ញាធរខេត្ត អះអាងថា​បាន​ចុះ​ធ្វើការ​ហាមឃាត់​បញ្ឈប់​ការសាងសង់​

0

​ខេត្ត​ព្រះសីហនុ​៖​សំណង់​កា​រ៉ា​ស​សាំង​អត់​ច្បាប់​អនុ​ញា​ត្ត​ដ៍​ធំ​មួយកន្លែង​នៅតែ​បន្តធ្វើ​ការសាងសង់​យ៉ាង​រលូន​ស្រប​ពេលដែល លោក ស្រ៊ុន ស្រ៊ន អភិបាលរង​ខេត្ត​ព្រះសីហនុ ទ​ទូល​បន្ទុក​រដ្ឋបាល​ដីធ្លី​និង សំណង់ ធ្វើ​ការអះអាង​យ៉ាងច្បាស់​ថា​សំណង់​ខាងលើនេះ លោក​Screenshot_2015-11-20-05-53-03_resizedបាន​បញ្ជារ​ឲ្យ​ក្រុមការងារ​មន្ត្រី​អន្តរ វិស័យ​សាលាខេត្ត​ចុះទៅ​ធ្វើការ​ហាមឃាត់​ផ្អាក​ដំណើរការ​សាងសង់​ជា​បណ្តោះអាសន្ន​រូ​ច​ហើយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​
​ ​.​សកម្មភាព​នែ​ការសាងសង់​នៅតែ​បន្ត​ដូច​បែបនេះ អាច​បញ្ជាក់បាន​ថា​ក្រុមមន្ត្រី​មាន​សមត្ថកិច្ច របស់ អាជ្ញាធរខេត្ត​ព្រះសីហនុ​ដែល​ចុះទៅ​ធ្វើការ​ហាមឃាត់​ខាងលើនេះ​គឺ​ចុះ​ធ្វើការ​ទំនង​គ្រាន់​ជា ការ ប​ង្រា​ប់​កិច្ច​តែ​ប៉ុ​ណ្ណុះ ចំណុច​នេះ​គឺជា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពីរ​ភាពមិន​ទ​ទូល​ខុសត្រូវ ដ៍​ធំ​មួយ របស់​មន្ត្រី​ក្រុម អនុវត្តន៍​ច្បាប់​ខាងលើ​យ៉ាងពិត​ប្រាកដ​។​
​ ​.​គួរបញ្ជាក់​ផងដែរ​ថា​សំណង់​កា​រ៉ា​ស​សាំង​ខាងលើនេះ​មាន​ទីតាំង​ជាប់​និង​ផ្លូវជាតិ​លេខ​៤​ស្ថិតនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រែ​នប់​ខេត្ត​ព្រះសីហនុ ដោយ​ដី​ចំណុច​កំពុងធ្វើការ​សាងសង់​នេះ​នៅ មិនទាន់មាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅឡើយ​ទេ គឺជា​ដី​ស្ថិតក្នុង​ដែន​គ្រប់​គ្រង់​ក្នុង​រំ​វង់​ព្រះរាជ​ក្រិ​ត្យ ឧឡា​ជាតិ​រាម​។ តែបើ​ទោះជា​យ៉ាងនេះ​ក្តី ជុំវិញ​ការសាងសង់​សំណង់​នេះ ត្រូវបាន លោក ខិ​ក ដែល ជា ម្ចាស់​សំណង់​បានធ្វើការ​អះអាងថា​ពាក់​ព​ន្ធ័​រឿង​ច្បាប់​ទំលាប់​នែ​ការសាងសង់​នេះ​រូបគាត់ បាន​រត់ការ សុំ ច្បាប់​អនុ​ញា​ត្ត ពីរ​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ស្រុក​ព្រែ​នប់ រូ​ចរាល់​អស់ហើយ បច្ចុប្បន្ន​ឯកសារ​សុំច្បាប់ នេះ​បាន​បញ្ជូន​ទៅដល់​កា​រិ​យាយ​ល័យ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ​រូ​ចរាល់​ហើយ​ផងដែរ​គឺ​នៅតែ​ការ​ស៊ី​ញ៉េ​រស​ម្រេច​ពីរ​លោក យន្ត មីន អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រ​ហ​សីហនុ​តែ​ម្នាក់ទៀត​ប៉ុ​ណ្ណុះ និង​រូ​ចរាល់​ជា​ស្ថាពរ​ហើយ​។​
​ ​.​ពាក់​ព​ន្ធ័​និង​សំណង់​កា​រ៉ា​ស​សាំង​ដ៍​ធំ​របស់លោក ខិ​ក ខាងលើនេះ​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម បានធ្វើការ​រិះគន់​ត្រង់ៗ​ថា​មន្ត្រី​អនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ គួរ​ណាស់​បង្ហាញ​នៅ​ភាពជាក់លាក់​ក្នុងការ​អនុវត្តន៍​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​មិនគួរ​ចុះទៅ​ធ្វើការ ហាម ឃាត់​ហើយ បែប​ជា​ម្ចាស់​សំណង់​ក្រោយពេល​មន្ត្រី​ក្រុម​អនុវត្តន៍​ចេញផុត​បាន​ប្រមាណ នាទី ប៉ុ​ណ្ណុះ ក៍​ចាប់ផ្តើម​បន្តធ្វើ ការសាងសង់​ជាធម្មតា​ឡើងវិញ នេះ​ជា​បញ្ហារ​មិន​ប្រក្រតី​មួយ ដែល គួរ​ឲ្យ​ចាប់​អារ​ម្ម​បំផុត​៕​Screenshot_2015-11-20-05-52-55_resized Screenshot_2015-11-20-05-52-52_resized