ផ្លូវជាតិ​លេខ​២​និង​លេខ​៣​ក្នុង​ទឹកដី​ខេត្តតាកែវ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និងរ​បូស​គួរ​ឲ្យ​តក់ស្លុត

0

​តាកែវ៖ ពីរ​ថ្ងៃ​ជាប់​គ្នា​គឺ​ថ្ងៃទី​១៨ ១៩ ខែវិច្ឆិការ ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរ​ចរណ៍​គួរ​ឲ្យ​រន្ធត់​២​ករណី​ផ្សេងគ្នា​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​៦​នាក់​និង​រងរបួស​ធ្ងន់​៣​នាក់​។ ករណី​ទីមួយ​កើ​ត​ឡើង​កាលពី​ថ្ងៃទី​១៨​នៅ​ផ្លូវជាតិ​លេខ​២​ចន្លោះ​បង្គោលគីឡូម៉ែត្រ ៣៣ ៣៤ ស្ថិតនៅ​IMG-20151119-WA0051ភូមិ​ទន្លេបាទី ឃុំ​ក្រាំ​ធ្នង់ ស្រុក​បាទី ខេត្តតាកែវ ។ បើ​តាម​របាយកាណ៍​លោក​វរ​សេនី​ត្រី ឈន ទ្រឿ​ន អធិការរង​ទទួលបន្ទុក​ផ្នែក​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៣ និង​៣០​នាទី ស្ថឹ​ត​នៅ​ភូមិឃ​ឃុំ​កើត​ហេតុ​ខាង​លើ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង ដែល​បណ្តាលមកពី​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​រួច​បាន​ប្លោង​អ្នក​បេើក​ម៉ូតូ​ទៅ​ប៉ះ​និង​រថយន្ត​ដែល​បើកបរ​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ 1D៩៤៩៥ រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច​ពណ៌​ស ពាក់​ស្លាក​លេខ​1FK ៣៥៤៧ ជិះ​គ្នា​ពីរ ទីមួយ​ឈ្មោះ​ខៀវ សុខា អ្នក​បេ​ី​កបរ រស់នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​មាន ស្រុក​ព្រៃឈ ខេត្ត​កំពង​ចាម ត្រូវបាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បាទី និង អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ​ណាក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ស្នាក់នៅ​ខណ្ឌដង្កោ ក្រុងភ្នំពេញ រងរបួស​ធ្ងន់ រីឯ​រថយន្ត​ដែល​អ្នកជិះ​ម៉ូតូ​ប្លោង​ប៉ះ​ត្រូវ​នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ស្លាក់​លេខ​ភ្នំពេញ​2A ៥២៥៥ ធ្វើដំណើរ​ស្រប​ទិស​គ្នា អ្នក​បើកបរ​ឈ្មោះ​ផាត់ តោ​ហ៊ា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មុខរបរ​បេី​កបរ រស់នៅ​ភូមិ​ព្រែក​ហូ សង្កាត់​ដើ​ម​លាប ក្រុង​តាខ្មៅ ខេត្តកណ្តាល មិនមាន​រងរបួស​នោះទេ​។​បច្ចុប្បន្ន​វត្ថុតាង​ទាំងបី​គ្រឿង​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​បាទី​រងចាំ​ធ្វើការដោះស្រាយ​តាម​និតិ​វិធី​។
​ឯ​ករណី​ទី​២ កើត​ឡើង​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នៅ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៥៦ ៥៧ ស្ថិតនៅ​ភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដែល​បន្តាលមកពី​រថ​យន្ត​ធំ​ពីរ​គ្រឿង​បុក​គ្នា​។​
​បេ​ី​តាម​របាយការណ៍ លោក​វរសេនីយ៍ទោ​មឿ​ន សារុន អធិការ​នគ​បាល​ស្រុក​សំរោង​បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C ៧៦៩៦ ដឹក​ស៊ីម៉ង​ពេញ​ធ្វើដំណេីរ​ពី​ត្បូង​ទៅ​ជេី​ង​លុះដល់​ចំណុច​កេី​ត​ហេតុ​រថយន្ត​បើក​វ៉ា​ឡើង​លើស្ពាន​យ៉ាង​លឿន​ក៏បាន​បុក​ពេញ​ទំ​ហ៊ឹង​ជាមួយ​រថយន្ត​ដឹក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ​ស្លាក​លេខ​ភ្នំពេញ 3C ៨០០៤ បន្តាល​ឲ្យ​អ្នក​បើ​ក​និង​អ្នក​រួម​ដំណើ​រ​គៀប​ស្លាប់​៤​នាក់​និង របួសធ្ងន់​ម្នាក់​។ លោក​បន្តទៀតថា អ្នក​បើ​កបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍ ឈ្មោះ​ទឹម សុខ​វើន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ ជូន​ទូក ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ គៀប​ស្លាប់​ក្នុង​រថយន្ត​។ ចំណែក​អ្នក​បើ​កបរ​រថយន្ត​ក្រុមហ៊ុន​ខា​រ៉ា​បាវ ឈ្មោះ​សុង អូន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ពេ​ជ ឃុំ​ត្បូងឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត​កបូ​ង​ឃ្មុំ គៀប​ស្លាប់​ក្នុង​រថយន្ត និង អ្នក​រួម​ដំណេី​រ​៤​នាក់ ទី​១ ឈ្មោះ ហេង ផល្លា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ (​ស្លាប់​) ទី​២ ឈ្មោះ​ធា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​កម្មករ (​ស្លាប់​) អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ជុប ឃុំ​ត្បូងឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ទី​៣​ឈ្មោះ​ហួន ភេទ​ប្រុស អាយុ​៣០ ស្រុក​កំ​ណើត​នៅ​ខេត្តស្វាយរៀង (​ស្លាប់​) និង​ទី​៤ ឈ្មោះ​ស៊ី ណា​វុន ភេទ​ប្រុស កម្មករ រស់នៅ​សង្កាត់​ចោមចៅ ក្រុងភ្នំពេញ របួសធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​។ ក្រោយពេល​ហេតុការណ៍​នេះ​កើត​ឡេី​ង សមត្ថកិច្ច​ជំនាញ​ស្រុក​បាន​ធ្វើ​ការវាស់វែង ដកហូត​រថយន្ត​ទាំងពីរ​គ្រឿង​យកមក​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​សំរោង​រងចាំ​ការដោះស្រាយ​តាម​និតិ​វិធី​៕IMG-20151119-WA0052 FB_IMG_1447926768807 FB_IMG_1447926773723