ខេត្តសៀមរាប៖ នៅថ្ងៃទី១៨និង១៩ ខែវិច្ឆកា ឆ្នាំ២០១៥ សមត្ថកិច្ចប្រឆាំងគឿងញៀននៃស្នងការនគរបាលខេត្តសៀមរាប ដោយមានការសហការជាមួយកំលាំងចំរុះ របស់ស្នងការនគរបាលខេត្តបានធ្វើសកម្មភាពបង្ក្រាប់បទល្មើសជួញដូរ ចាត់ចែង និងសំរួលអោយប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុញៀន នៅចំណុវភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប ហើយមួយករណីទៀតគឺនៅចំណុចភូមិគោកតាចាន់ សង្កាត់នគរធំ ក្រុងសៀមរាប ហើយសមត្ថកិច្ចឈានដល់ធ្វើការឃាត់ខ្លួនបានចំនួនប្រុសស្រី៩នាក់និងដកហូតវត្ថុតាងរួមមានគឿងញៀនចំនួន៣២កញ្ចប់តូចនិងម៉ូតូធ្វើសកម្មភាពចំនួន២គឿង ទូរស័ព្ទដៃចំនួន៦គឿង ព្រមទាំងឧបករណ៏ប្រើប្រាស់គឿងញៀនមួយចំនួនធំផងដែរ ហើយបញ្ជូនមកកាន់ការិយាល័យនគរបាលប្រឆាំងគឿងញៀនដើម្បីសាក់សួរ។
ជនសង្ស័យប្រុសស្រីទាំង៩នាក់ដែលពាក់ព័ន្ឋនិងករណីគឿងញៀន ១ឈ្មោះផលផាន់ ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ២ឈ្មោះ ពាញ ប៊ុនហ៊ាង ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងជួសជុលរថយន្ត ៣ឈ្មោះ សេងសឿងសត់ ហៅពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរអ្នករតតុក៤ឈ្មោះ សួនប៊ុនធី ហៅម៉ាប់ ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរបុគ្គលឹកសាច់គោអាំងវត្តដំណាក់ ៥ឈ្មោះ វ៉ែនសុភត្រ័ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរបុគ្គលឹកមេកាភោជនីដ្ឋានធម្មជាតិ៦ឈ្មោះម៉ៅ ភេទប្រុសអាយុ២២ឆ្នាំមុខរបររត់ម៉ូតូឌុប ៧ឈ្មោះ ទ្បនសុភា ហៅស្រីមុំ អាយុ ២១ឆ្នាំ មុខរបរនារីអូខេ ៨ឈ្មោះ ដុប តឹប ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមគ្គទេស ឃាត់ខ្លួននៅភូមិគោកតាចាន់សង្កាត់នគរធំ ក្រុងសៀមរាបកាលពីថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០១៥ដកហូតបានគឿងញៀនចំនួន១៥
កញ្ចប់តូច ។
លោកវរះសេនីយ៏ ទោ អ៊ុំសាអាត នាយការិយាល័យនគរបាលប្រឆាំងបទល្មើសគឿងញៀនបានបញ្ចក់ប្រាប់ថាជនសង្ស័យប្រុសស្រី ទាំង៨នាក់នេះរស់នៅក្នុងក្រុងសៀមរាប។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងជនសង្ស័យទាំង៨នាក់រួមនិងវត្ថុតាងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនៅរសៀលថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥នេះដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕