កិច្ច​ផ្តួចផ្តើម​សម្ព័ន្ធមេត្រីភាព​រវាង​ក្រុង​យ៉ុង​ដុង និង ខេត្តសៀមរាប​

0

​ខេត្តសៀមរាប៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៥ លោក ប៊ុន ថា​ប្ញ​ទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន ជួប​ធ្វើ​កិច្ចពិភាក្សា​ការងារ​ជាមួយ លោក ផាក សែ​បុក អភិបាលក្រុង​យ៉ុង​ដុង ក្នុង​ខេត្ត​ចុង​ជុង​បុក​ដូ នៃDSC_1072​សាធារណរដ្ឋ កូរ៉េ និង សហការី ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​មិត្តភាព​អន្តរជាតិ ព្រមទាំង​គម្រោង​នៃ​ការបណ្តុះបណ្តាល​បរទេស ឧបត្ថម្ភ​គាំទ្រ​ពី​ទីក្រុង​យ៉ុង​ដុង នៃ​ខេត្ត​ចុង​ជុង​បុក​ដូ ជូន​ដល់​មន្ត្រីរាជការ​ខេត្តសៀមរាប ។​
​ក្នុង​កិច្ចពិភាក្សា​នោះ លោក ប៊ុន ថា​ប្ញ​ទ្ធិ ក៏បាន​ជម្រាប​ដល់​គណៈប្រតិភូ អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ។ ខេត្តសៀមរាប​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់​គឺ​ទេសចរណ៍​និង​កសិកម្ម ដោយ​ខេត្ត​សម្បូរ​ទៅដោយ​ដី​កសិកម្ម និង​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ​លើ​ពិភពលោក ហើយ​កំពុង​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន​ពឹង​ផ្អែកទៅលើ​វិស័យ​កសិកម្ម និង ទេសចរណ៍ ដែលជា​កត្តា​សំខាន់​ក្នុងការ ទ្រទ្រង់​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ក្នុង​ក្រុមគ្រួសារ​។​ក្នុងនោះដែរ​លោក​ប៊ុន​ថា​ប្ញ​ទ្ធិ ក៏បាន​ជម្រាបជូន​ដល់​គណៈប្រតិភូ​ផងដែរ​អំពី​ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ខេត្តសៀមរាប ជាមួយ​បណ្តា​ខេត្ត​នៅក្នុង​តំបន់​អាស៊ី និង អឺរ៉ុប សំខាន់​ជាមួយ​បណ្តា​ខេត្ត ក្រុង​នៃ​សាធារណរដ្ឋ​កូរ៉េ ។ លោក​ក៏បាន​លើក​ផងដែរ អំពី​កំណើន​នៃ​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ដោយមាន​ភ្ញៀវ​ទេសចរណ៍​កូរ៉េ ស្ថិតក្នុង​លំដាប់​លេខ​២ បន្ទាប់ពី​ទេសចរណ៍​ចិន ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប របស់​គណៈប្រតិភូ​នាពេលនេះ កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​នៅ​ជិតគ្នា​បំផុត សំខាន់​ក្នុងការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ បណ្តុះបណ្តាល​នូវ​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក​ផងដែរ ។​
​មានប្រសាសន៍​នោះដែរ​លោក ផាក សែ​បុក អភិបាលក្រុង​យ៉ុង​ដុង ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិ សាស្ត្រ សេដ្ឋកិច្ច និង ជីវភាព​រស់នៅក្នុង​ក្រុង​យ៉ុង​ដុង ។ លោក​បាន​បន្តទៀតថា ក្រុង​យ៉ុង​ដុង ជាទី​កំណើត​នៃ​ក្រុម ដ​ន្ត្រី​បុរាណ​របស់​កូរ៉េ ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧២% ប្រកប​របរ​កសិកម្ម ក្នុង​ការដាំដុះ​ដំណាំ​ហូប​ផ្លែ និង ការចិញ្ចឹម​ត្រី ព្រមទាំង​បានធ្វើការ​នាំចេញ​ទៅតាម​បណ្តា​ប្រទេស​មួយចំនួន ហើយក៏​ជាទី​កន្លែង​ទទួល​ស្វាគមន៍​ដល់ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផងដែរ ។ លោក ផាក សែ​បុក ក៏បាន​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​ខេត្ត​ប្រវត្តិ សាស្ត្រ​សៀមរាប ក្នុងការ​សិក្សា​ស្វែងយល់ ក្នុង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ខេត្តសៀមរាប​ក្នុង ការ​ផ្តូ​ច​ផ្តើម​ចង​នូវ​សម្ព័ន្ធមេត្រីភាព​រវាង​ក្រុង​យ៉ុង​ដុង និង ខេត្តសៀមរាប ។ កត្តា​សំខាន់​នៃ​កិច្ចទំនាក់ទំនង​នេះ ក្រុង យ៉ុង​ដុក នៃ​ខេត្ត ចុង​ជុង​បុក​ដូ មាន​គម្រោង​លើ​ការបណ្តុះបណ្តាល​បរទេស ឧបត្ថម្ភ​គាំទ្រ​ពី​ទីក្រុង​យ៉ុង​ដុង ជូន​ដល់ មន្ត្រីរាជការ​ខេត្តសៀមរាប ។ ក្នុងនោះដែរ​លោក​នឹងធ្វើ​ការផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ​កូរ៉េ និង​ប្រជាជន​កូរ៉េ ចូលមក​ធ្វើ​ទេសចរណ៍ និង វិនិយោគ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ប្រវត្តិ សាស្ត្រ មាន​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ​ទៀតផង ៕DSC_1073 DSC_1072