កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប៖​នា​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ប៊ិន ឈិន​ឧបនាយករដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​និង​ជា​ប្រធាន20151119_084141​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច​។ កិច្ចប្រជុំ​នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​គណៈកម្មការ​អន្តរក្រសួង និង​អស់លោក​ជា សមាជិក​អនុគណៈកម្មការ​ថ្នាក់​មាន​ថ្នាក់​ដឹក នាំ​មន្ទីរ អង្គភាព និង អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ​ផងដែរ ។​
​តាម​របាយការណ៍​ដែល​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត បាន​បញ្ជាក់ថា ខេត្តសៀមរាប​មាន​ផ្ទៃដី​សរុប ១​លាន​៥៤​ពាន់​៤៤២​ហិច​តា ដែលមាន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច មក​វិនិយោគ ចំនួន ១៤​ក្រុមហ៊ុន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​០៤​ស្រុក​គឺ​ស្រុក​វ៉ារិន​បន្ទាយស្រី​ស្វាយ​លើ​និង​ស្រុក​ជីក្រែង ហើយ​ដី​ទាំងនោះ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងបរិស្ថាន និង កសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ ។ ឯកឧត្តម​បាន​បន្តថា យោងតាម​កិច្ចប្រជុំ ក្នុង​ការចុះពិនិត្យ​ស្ថានភាព ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ក្រោម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម​ឧបនាយករដ្ឋមន្ត្រី ប៊ុន ឈិន ដោយ​ឈរលើ​ចំណុច​សំខាន់​ទាំងនោះ​ជា​មូលដ្ឋាន ខេត្ត​បាន​ចុះ​ពិនិត្យ​ប្រជុំ​វាយតម្លៃ​ទៅលើ​របាយការណ៍​របស់​គណៈកម្មការ​អន្តរក្រសួង ដែល​បានសម្រេច​លុប​គម្រោង​វិនិយោគ​ក្រុមហ៊ុន​ដែល​មិនបាន​អនុវត្ត​ទៅតាម​កិច្ចសន្យា​នៃ​ការវិនិយោគ ចំនួន​០៤​ក្រុមហ៊ុន​ក្នុងនោះ​ក្រុមហ៊ុន​ប៊ី​វី​ប៊ី​,​ក្រុមហ៊ុន​លី​យ៉េ​រ៉ាប់​ប៊ើ​ក្រុមហ៊ុន​បាន​យ៉ា​គ្រុប​និង មួយក្រុម​ហ៊ុន​ទៀត​មិនទាន់មាន​សេចក្តីសម្រេច​ពី​រាជរដ្ឋាភិបាល​។​ក្នុងនោះដែរ​អនុគណៈកម្មការ​ថ្នាក់​ខេត្ត បាន​បន្ត​ផែន​ការចុះពិនិត្យ​ទៅលើ​ក្រុមហ៊ុន​ចំនួន​៤​ទៀត រួមមាន ក្រុមហ៊ុន បៀ​ន​ហៀក​អ៊ិន​វេស​មេន ,​ក្រុមហ៊ុន ស៊ី អរ ស៊ី ខេ​២ , ក្រុមហ៊ុន​សំរោង​រ៉ាប់​ប៊ើ និង ក្រុមហ៊ុន អ៊ី​ច​ស៊ែ​ល ខាស​ធើរ ដែល​វិនិយោគ​ដំណាំ​កៅស៊ូ ។​
​ក្រោយពី​ក្តាប់បាន​នូវ​របាយការណ៍​របស់​អនុគណៈកម្មការ​ថ្នាក់​ខេត្ត និង សេចក្តីរាយការណ៍​ផ្ទាល់​របស់ មន្ទីរ អង្គភាព និង អាជ្ញាធរ​ស្រុក​រួចមក មានប្រសាសន៍​នោះដែរ​លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បាន សង្កត់ធ្ងន់​ចំពោះ​បណ្តា​ក្រុមហ៊ុន​ក្នុងការ​សិក្សា​រុករក​រ៉ែ នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្តសៀមរាប ដែល​បានធ្វើ ឲ្យ​មាន​ផលប៉ះពាល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​តំបន់​នោះ គឺ​ត្រូវ​មានការ​ប៉ះប៉ូវ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ។ ម្យ៉ាងទៀត​គ្រប់​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមសហការ​គ្នា ក្នុង​ការចុះ​ត្រួតពិនិត្យ និង គ្រប់​គ្រង់​ទីតាំង​ទាំងនោះ​ឲ្យ​បាន ព្រមទាំង​ត្រូវ​កំណត់​ពេលវេលា​ក្នុងការ​សិក្សា រុករក​រ៉ែ ដើម្បី​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ព្រួយបារម្ភ​បាត់​ដី​អាស្រ័យ​ផល​របស់​ពួកគាត់ ដែល​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ដល់​រាជរដ្ឋាភិបាល ។ ចំពោះ បណ្តា​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ណា​ដែល​មិនបាន​អនុញ្ញាត​ឲ្យ​ក្រុម​គណៈកម្មការ​ចូលទៅ​ត្រួតពិនិត្យ​នោះ ត្រូវ កំណត់​ឲ្យ​បាន​ច្បាប់ ដើម្បី​គណៈកម្មការ​ថ្នាក់ជាតិ​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​នោះ ។ លោក​ប៊ិន ឈិន ក៏បាន​លើក​ផងដែរ រាល់​ដី​សម្បទាន​ដែល​រាជរដ្ឋាភិបាល​បាន​លុប​ហើយ​នោះ គឺ​ត្រូវ​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន និង អាជ្ញាធរខេត្ត​រួមទាំង​រដ្ឋបាល​ព្រៃឈើ​ផងដែរ​។​ចំពោះ​ការ​ផ្តល់នូវ​ប័ណ្ណកម្មសិទ្ធិ យើង​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​ដែល​បាន​ចូលមក​កាន់កាប់​ដី​ក្រោយ​បទបញ្ជា​លេខ​០១​បប​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ត្រូវ​ត្រួតពិនិត្យ​ពី​សាវតា​ឲ្យ​ច្បាស់លាស់​អ្នក​ដែល​ចូលមក​កាន់កាប់​ហើយ​ដី​ដែល​នៅសល់​ទាំងនោះ អាជ្ញាធរខេត្ត​ជា​អ្នកគ្រប់គ្រង​ទទួលខុសត្រូវ​។​ក្នុងនោះដែរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​នូវ​គោលការណ៍​មួយចំនួន​ដើម្បី​ជា​ទុន​សម្រាប់​គណៈកម្មកា​ថ្នាក់​ខេត្ត កំណត់​ពី​ផលប៉ះពាល់​មួយចំនួន​របស់​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច ទៅលើ​ផល ប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង សម្បត្តិ​ធម្មជាតិ​នៅក្នុង​តំបន់​នោះ​និង​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ អំពី​ទំហំ​ផ្ទៃដី​ដាំ​ដុះ​របស់​ក្រុមហ៊ុន​ទៅលើ​ផ្ទៃដី​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​បានច្បាស់លាស់ ហើយ​នៅពេល​ខាងមុខនេះ​គណៈកម្មការ ថ្នាក់ជាតិ នឹង​ចុះទៅ​ត្រួតពិនិត្យ​តាម​ក្រុមហ៊ុន​ទាំងនោះ​ផងដែរ ៕20151119_084819