ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្មេងទំនើងចំនួន៣នាក់ដែលមានកាំបិតជាប់នឹងខ្លួនចូលរាំធុងបាស់ ខណះបំរុងបង្កជំលោះ ត្រូវបានសមត្ថកិច្ចប៉ូលិស ចាប់ឃាត់ខ្លួន ទាន់ពេលវេលា នៅចំណុចភូមិ ឃុំ ស្រុកចុងកាល់ ខេត្តឧត្តរ
មានជ័យ។សមត្ថកិច្ចប៉ូលិសស្រុក ចុងកាល់បានឲ្យដឹងថា ក្មេងទំនើងទី១ឈ្មោះសួន ឧស្សា ភេទប្រុសអាយុ១៩ឆ្នាំ ២ឈ្មោះម៉ាន យ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ៣ឈ្មោះសួន យឹងភេទប្រុសអាយុ២៥ឆ្នាំ មុខរបរធ្វើស្រែចំការ រស់នៅភូមិបន្ទាយចាស់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅពេលបច្ចុប្បន្ន ត្រូវបានសមត្ថកិច្ច ធ្វើការអប់រំនិងកិច្ចសន្យាអោយវិលត្រឡប់ទៅលំនៅឋានវិញ៕



































