កំរាម​បាញ់​ប្រពន្ធខ្លួនឯង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​វៃខ្នោះ

0

​ស្ទឹងត្រែង​៖​ជនសង្ស័យ​ម្នាក់​ជា​ប្តី​ផឹកស៊ី​ស្រវឹង​តែងតែ​រាម​បាញ់​គេអែង និង​ប្រពន្ធ​កូន​របស់ខ្លួន​ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នៅផ្ទះ​ជនសង្ស័យ ស្ថិ​ក្នុងភូមិ​លុន ឃុំ​សេកុង ស្រុកIMG-20151120-WA0127 (1)​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​​ ​លោក​អធិការ​ស្រុក​សៀម​ប៉ាង​លោក​វ៉ា សុផាន់​បាន​អោ​យុ​ស ដឹងថា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មានឈ្មោះ​នុ​ន ធូ​ន​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​ប្តី​) មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​
​ ​លោក​អធិការ​បាន​បន្ត​អោយដឹងទៀតថា​បើតាម​ប្រពន្ធ​ជា​ជនរងគ្រោះ​បាន​និយាយថា ប្តី​របស់គាត់ តែងតែ​ដើរ​ផឹកស៊ី​មិនសូវ​ជួយ​ធ្វើការ​ផ្ទះ​ទេ ពេល​ស្រវឹង​ម្តងៗ តែងតែ​រករឿង​គាត់​និង​បងថ្លៃ​របស់គេ​រួមទាំង​អ្នកជិតខាង​និង​បាន​យក​កាំភ្លើង​កិប មក​គំរាម​បាញ់​គាត់​។​លោក​បន្តថា​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ប្តី​របស់គាត់​បានមកពី​ផឹកស៊ី​ស្រវឹង ហើយ​បានអោយ​គាត់​កោសខ្យល់​អោយ ហើយ​ប្រពន្ធ​បាន​ប្រាប់ថា​ទើប​មកពី​ធ្វើការ​អស់កំលាំង​ណាស់ ហើយ​មិន​ស្រួលខ្លួន​មិនបាន​កោស​អោយ​ទេ​? គ្រាន់តែ​លឺ​ប៉ុ​ហ្នឹង ប្តី​របស់គាត់​បាន​ឡើងទៅ​លើផ្ទះ ទាត់​ចានឆ្នាំង​និង​យក​កាំភ្លើង​ថា​បាញ់​សម្លាប់ចោល​។​
​ ​លោក​បន្តថា​ក្រោយពី​លឺថា​បាញ់​សម្លាប់ចោល ប្រពន្ធ​បាន​រត់​ចេញពីផ្ទះ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​ជិតខាង បាន​រាយ​ការ​ដល់​លោក ហើយ​លោក​បាន​បញ្ជា​កំលាំង ចុះ​ឃាត់ខ្លួន​ភា​មៗ​នៅ​កន្លែងកើតហេតុ ដកហូត​កាំភ្លើង​គិ​ប​មួយ​ដើម​និង​បាន​នាំខ្លួន​មកកាន់​អធិការ​ស្រុក​សៀម​ប៉ាង​សួរនាំ​។​
​ ​លោក​អធិកា​បាន​ញ្ជា​ក់ថា​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ពាក់ព័ន្ធ​ការប្រើ​អាវុធ​ខុសច្បាប់​និង​មានការ​គំរាមកំហែង​បាញ់​ប្រពន្ធ​និង​អ្នកជិតខាង​។​ជននេះ​ក៏​ជា​មុខសញ្ញា​បទល្មើស​យ៉ាងសកម្ម​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់​ផងដែរ​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​នេះ​ជនសង្ស័យ ត្រូវបាន​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​បញ្ជូន​ខ្លួន​រួម​និង​វត្ថុតាង​(​កាំភ្លើង​គិ​ប​)​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សា​សួរ​បន្ត​ដើម្បី​កសាង​សមណុំរឿង​នាំខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕IMG-20151120-WA0126 IMG-20151120-WA0127 (1) IMG-20151120-WA0128