ស្ទឹងត្រែង ៖ កម្លាំងជំនាញបានសហការជាមួយនគរបាលប៉ុស្តិ៍អន្លង់ជ្រៃបាននិងកំពុងធ្វើការឡោមព័ទ្ធឈើសុក្រំចំនួន៣ទីតាំង និងមានចំនួនជាង៣រយកំណាត់ ។
ការចុះឡោមព័ទ្ធបង្ក្រាបទីតាំងស្តុកឈើខាងលើនេះបានធ្វើឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិកំពុងស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ឈើសុក្រំខាងលើនេះត្រូវបានក្រុមឈ្មួញកាប់ដឹកជញ្ជូនក្នុងភូមិ សាស្ត្រនានាក្នុងស្រុកថាឡាបរិវ៉ាត់ យកមកលាក់ទុកក្នុងព្រៃ ក្បែរផ្លូវជាតិលេខ៩ ស្ថិតក្នុងភូម/ឃុំខាងលើ តែត្រូវបានបែកការក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឡោមព័ទ្ធ បង្ក្រាបតែម្ដង។
ឈើទាំងនេះត្រូវបានប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានឈ្មោះ រ៉ន និងឈ្មោះ ពៅ ដែលបានឲ្យប្រជាពលរដ្ឋ ធ្វើការកាប់ដឹកជញ្ជូនយកមកលក់ឲ្យគេ ហើយឈើនេះ ជាប្រភេទឈើលេខ១ប្រភេទសុក្រំ មានមុខកាត់ចាប់ពី៣០សង់ទីម៉ែត្រ រហូតដល់៥០សង់ទីម៉ែត្រ និងប្រវែងចាប់ពី២ម៉ែត្រកន្លះ រហូតដល់៥ម៉ែត្រឯណោះ បើតាមការប៉ាន់ស្មាន ឈើខាងលើនេះអាចមានប្រមាណដល់ទៅជាងមួយរយម៉ែត្រគូបទៅជិត២០០ ម៉ែត្រគូប។
គិតមកដល់ម៉ោង៣រសៀលថ្ងៃទី២០វិច្ឆិកានេះ ឈើទាំង៣ទីតាំងខាងលើនេះ កំពុងធ្វើការឡោមព័ទ្ធដោយសមត្ថកិច្ច និងត្រៀមធ្វើការដឹកជញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកថា ឡាបរិវ៉ាត់ ឯចំនួនពិតប្រាកដគេមិនទាន់ដឹងនៅឡើយទេ រង់ចាំធ្វើការដឹកជញ្ជូនមកវាស់វែងសិន៕