ខេត្តតាកែវ ៖ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ វិស័យកសិកម្ម និង ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណះបក្សប្រជាជនកម្ពុជាចុះជួយស្រុកត្រាំកក់ រួមដំណើរដោយមន្ត្រីជំនាញមួយចំនួនទៀត បានអញ្ជើញជួបជុំសំណេះសំណាលផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០៧ សសរ ចុះថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៤ ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារថ្នាក់កណ្តាលគណះបក្សប្រជាជនកម្ពុជាចុះជួយស្រុកត្រាំកក់ ។
បន្ទាប់ពីការអានសេចក្តីសម្រេចលេខ០៧សសរ ចុះថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៤ ស្តីពីការកែសម្រួល សមាសភាពក្រុមការងារក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកត្រាំកក់ដែល សម្រេចដោយប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តតាកែវ រួចមក ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី ច័ន្ទ សារុន មានប្រសាសន៍លើកឡើងពីប្រវត្តិ សារដែលឈានមកដល់ សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារថ្នាក់កណ្តាល
គណបក្សប្រជាជនកម្ពុជាចុះ ជួយស្រុកត្រាំកក់គឺដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងនិងសំណូមពរនៃភារកិច្ចនយោបាយរបស់ គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នដោយតម្រូវឲ្យសមាជិក សមាជិកាគណះកម្មាធិការគណ បក្សប្រជាជនកម្ពុជាទាំងថ្នាក់កណ្តាលក៏ដូចជាថ្នាក់មូលដ្ឋាន ខេត្ត ស្រុក ឃុំ ជម្រុញចុះជួយមូលដ្ឋាន នានាក្នុងស្រុកត្រាំកក់ឲ្យមានភាព
រីកចំម្រើនលើគ្រប់វិស័យ ។ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីច័ន្ទសារុន បានសង្កត់ធ្ងន់អំពីផែនការសកម្មភាពឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុងចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៤ ដោយជម្រុញការផ្សព្វផ្សាយនូវខ្លឹមសារគោលនៃកម្ម វិធីនយោបាយរបស់គណះបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី
ខេត្ត ក្រុង ស្រុក ខ័ណ្ឌអាណត្តិទី២ ដោយអនុវត្តកម្មវិធីនយោបាយរបស់គណះបក្សប្រជាជនកម្ពុជា ដើម្បីកសាងនិងការពារមាតុភូមិឆ្នាំ ២០១៣ ដល់ ឆ្នាំ២០១៨នៅក្នុងអាណត្តិទី ២នៃក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណបក្សប្រជាជនកម្ពុជា មានទិសដៅនិងគោលនយោបាយសំខាន់ៗចំនួន ៩ ចំណុចដើម្បីឲ្យក្លាយទៅជាសមិទ្ធិផលថ្មីៗទៀតលើគ្រប់វិស័យនៅក្នុងដំណើរការអភិវឌ្ឍន៍ រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌនិង ឃុំ សង្កាត់ ៕