ឧត្តរមានជ័យ៖ ដោយចាន់ ធី.កាលពីវេលាម៉ោង១០និង៥៧នាទី ថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៥. លោក វរសេនីយ៍ទោ លឹម គី នាយរងកណ្តាលនគរបាលយុទ្ធធម៍ ខេត្តឧត្តរមានជ័យ បានអញ្ចើញចុះមកជួបជាមួយ អ្នកលក់ឆ្នោត(កន្ទុយលេខ)នៅក្នុងស្រុកបន្ទាយអំពិល ចំនួន៦នាក់ មក អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ដើម្បីធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលក់ឆ្នោតនិងកន្ទុយលេខ ដោយខុសច្បាប់នេះ ហើយបានអោយបងប្អូនដែលលក់ឆ្នោតទាំងអស់ ជួយសហការណ៍ ជាមួយសមត្ថកិច្ច។លោកវរសេនីយ៍ទោ លឹម គី នាយរងកណ្តាលយុទ្ធធម៍ ខេត្ត បានបន្តទៀតថា.នេះ ជាលើកទី១ដែលរូបបានចុះមកដល់ ស្រុកបន្ទាយអំពិល ដើម្បីធ្វើការអប់រំទៅដល់មេៗឆ្នោតនិរកន្ទុយលេខ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ហើយបើ បងប្អូនជាអ្នកមេឆ្នោតនិងមេកន្ទុយលេខ ខុសច្បាប់ មិនព្រមឈប់នោះ លោកនឹងអនុវត្តទៅតាម ផ្លូវច្បាប់ហើយ៕