ឧត្តរមានជ័យ៖ ដោយចាន់ ធី.កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥. កំលាំងជំនាញផ្នែកអត្តសញ្ញាណប័ណ្ណនិងកំលាំងប៉ុស្តិ៍រដ្ឋបាលសំរោង សហការណ៍ជាមួយកំលាំងជំនាញខេត្ត។បានចុះទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណជូនកងទ័កនឹងគ្រួសារកងទ័ក នៅតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ត្រីស៊ុន សាន អធិការនគរបាលក្រុងសំរោង បានឲ្យដឹងថា កាលដែលកំលាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនកងទ័កនឹងគ្រួសារកងទ័កនោះ មានសរុបចំនួន១០៥នាក់(៧៤នាក់) ចុះថ្មី៦៥នាក់(ប្រុស៤៦នាក់)ហួ៤០នាក់(ប្រុស២៨នាក់)។លោកវរសេនីយ៍ត្រីស៊ុន សាន អធិការនគរបាលក្រុងសំរោង បានបន្តទៀតថា កំលាំងជំនាញផ្នែកធ្វើអត្តសញ្ញាណប័ណ្ណ ជូនកងទ័កនឹងគ្រួសារកងទ័ក និងកំលាំងសមត្ថកិច្ចក្រុងនិងប៉ុស្តិ៍ សំរោង បានចុះការពារតាមគោលដៅនិងល្បាតជុំវិញ បរិវេណផ្សារសំរោង ជាប្រចាំ ហើយបានធ្វើការចែកសៀវភៅគ្រួសារចំនួន៥ក្បាល និងសៀវភៅស្នាក់នៅចំនួន២ក្បាល ជូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងវែង ចំនួន៥គ្រួសារ។ហើយកំលាំងជំនាញក្រុងសំរោងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សំរោងទាំងអស់ បានចាត់កម្លាំងប្រចាំការនិង ចេញល្បាត តាមគោលដៅសំខាន់ៗ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទៀតផង៕