វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ដោះស្រាយ​ទុក​ង្វ​ល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទឹកផុស​ ​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​អាណត្តិ​ទី​២

0

​ខេត្តកំពង់ឆ្នាំង​៖ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ស្តីពី​ការទទួល​ព័ត៌មាន​សាធារណៈ​របស់​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​អាណត្តិ​ទី​២ ដំណោះស្រាយ​ទុក្ខ​កង្វល់ របស់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​អាជ្ញាធរ​ដែនដី​បំរើ​គាត់​មិន​បានល្អ12274573_1512566975708309_1032902706819139260_n​កន្លងមក បានធ្វើ​ឡើង​នៅ​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សមាជិក​សមាជិកា ក្រុមប្រឹក្សា​ស្រុក​ទឹកផុស គណៈ​អភិបាលស្រុក មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ប្រ​ធា​ការិយាល័យ​ជំនាញ អង្គភាព​ជុំវិញ​ស្រុក អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​មកពី​ឃុំ​ក្នុងស្រុក​ទឹកផុស​សរុប​ចំនួន​២៣០​នាក់​ស្រី​២៥​នាក់​។​
​ ​តំណាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​បាន លើកឡើង​អំពី​ក្តីកង្វល់ របស់​ពួកគាត់​កន្លងមក​សំណូមពរ​ដល់​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​មានដូចជា​៖ ដី​ប្រជាពលរដ្ឋ​ជាមួយ​កងកាំភ្លើងធំ ,​ដី​តំបន់​ខ្សាច់​ពូន​ឃុំ​ក្បាលទឹក ,​ដី​សហគមន៍​ភ្នំ​បាណន់ និង​តំណាក់​ខ្លុង​,​សុំ​ប្រឡាយទឹក​នៅ​ឃុំ​អភិវឌ្ឍន៍​និ ង​សុំ​រក​ទីផ្សារ​អោយ​ស្រូវ​របស់គាត់​ផលិត​បាន​មានតម្លៃ​សមរម្យ និង​បញ្ហា​មួយចំនួនទៀត​សរុប​មាន​២១​សំណួរ និង​សំណូមពរ នៅក្នុង​មូលដ្ឋាន​ឃុំ​របស់​ពួកគាត់​។
​ ​ចំពោះ​បញ្ហា​និង​កង្វល់​សំខាន់ៗ ដែល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឯកឧត្តម ហ៊ី ណាត អភិ បាល​រង​ខេត្ត​បានធ្វើការ​បកស្រាយ និង​បានអោយ​មន្ទីរជំនាញ បកស្រាយ​ជូន​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ហើយ​សំណួរ​និង​សំណូមពរ​នៅ​សេសសល់ របស់​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​មួយចំនួនទៀត ក្រុមប្រឹក្សា​ខេត្ត​និង​គណៈ​អភិបាលខេត្ត និង​ទទួល យកទៅ​ពិភាក្សា​ជាមួយ​ជំនាញ​និង​សុំ​យោបល់​ថ្នាក់លើ ដោះស្រាយ​ជូន​អោយបាន​សម​ស្រម​តាមច្បាប់ ដើម្បីអោយ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទទួលយកបាន​ទាំងអស់គ្នា​។​
​ ​លោកជំទាវ ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍​បិទ​អង្គ​វេទិកា​នាពេលនោះ​ដោយបាន​ថ្លែង​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ដល់ បងប្អូន​ជានិច្ច ហើយ​រដ្ឋាភិបាល មិន​ចង់អោយ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះទេ ទាំង​កម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែ​ការដោះស្រាយ​ផ្អែកទៅលើ​កំណើន​សេដ្ឋកិច្ចជាតិ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវតែមាន ជំនឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​គណៈបក្ស​ប្រជាជន​កម្ពុជា កុំ​ចាញ់​ការ​ញុះញង់​របស់​អ្នកដទៃ​និង​អ្នក​ន​យោ​បាល​បោកប្រាស់​របស់​ជន​អ​គិត​អោយ​មួយ​ក្តាប់​តូច​អោយសោះ​គឺ​ត្រូវ​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ជា​ប្រមុខ ។​
​ ​ក្រោយពី​បាន​ស្តាប់​ការបកស្រាយ​របស់​គណៈ​អធិបតី​និង​ជំនាញ​រួចមក ធ្វើអោយ​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ទោះបី​ការដោះស្រាយ​មិនទាន់បាន​មួយចំនួន​តូច​ក៏ដោយ នូវ​បញ្ហា​និង​កង្វល់​ដែល​ពួកគាត់​បានលើកឡើង​ក៏ដោយ ក៏​ពួកគាត់​បាន​អស់ចិត្ត​ដែរ ព្រោះតែ​ក្រុមប្រឹក្សា​និង​គណៈ​អភិបាលខេត្ត និង​ជំនាញ​ទាំងអស់​យក​បញ្ហា​ដែល​បានលើកឡើង​នូវ​ក្តីកង្វល់​របស់​ពួកគាត់​ថា​នឹង​យកទៅ​ដោះស្រាយ​អោយបាន​សមស្រប និង​អាច​ទទួលយកបាន​ទាំងអស់គ្នា​៕12240038_1512566929041647_8473784440963828115_n