ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង ពីរ​កន្លែង​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ របួស ធ្ងន់ ស្រាល​៣​នាក់ ចំណែក រថយន្ត ខូចខាត ស្ទើរ​ទាំងស្រុង​

0

​ខេត្តសៀមរាប​៖​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ថេ​រ៉ូ​អ៊ិ​ច​ប្រេ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២.AF.០០១២ បានគេច​ពី​ម៉ូតូ ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ធ្វើឱ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ បង្កដោយ​ខ្លួនឯង បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​image-da96bce38b72d6a341850eea719e618cd43aee199681b836a82432f1b08e71e3-Vស្រាល​។​រីឯ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ​៥​តោន ពាក់ ស្លាក​លេខ​ភ្នំពេញ ៣C០៦០៩ បាន​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​ជាច្រើន​ត្រឡប់ ធ្វើឱ្យ​ទ្រុង​រថយន្ត​នេះ​បាក់​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​បងប្អូន​។​
ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​កើតឡើង នៅ​ចំណុច​២​កន្លែង​ផ្សេងគ្នា​ក្នុងស្រុក​ពួក​កាលពី​វេលា​ម៉ោង​១៤​និង ម៉ោង ១៦​និង​១៥​នាទី ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​ខាងកើត ខាងកើត​វត្ត​ខ្នាត ភូមិ​/​ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បង្កដោយ​រថយន្ត តូ​រី​ស​(១៥​កៅអី​)​និង​មួយគ្រឿង​ទៀត​ត្រង់ចំណុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក​. រថយន្ត​បង្កដោយ​ខ្លួនឯង ប្រភេទ​ដឹកទំនិញ (៥​តោន​)​។
តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​ឱ្យដឹងថា នៅវេលា​ដូច​ម៉ោង​ខាងលើ មាន​រថយន្ត​ដឹក​អ្នកដំណើរ ម៉ាក តូ​យូ​តា របស់​ក្រុមហ៊ុន ថេ​រ៉ូ​អ៊ិ​ច​ប្រេ​ស បានធ្វើ​ដំណើរ​ពី ទិស​ខាងលិច មក កើត​ក៏បាន វ៉ា​ក់​នឹង​ម៉ូតូ​មួយគ្រឿង​ដែល​ឌុប​គ្នា​បីនាក់ ធ្វើដំណើរ​ស្រប​ទិស​គ្នា ស្រាប់តែ​មកដល់​ចំណុច​ផ្លូវ​កោង​នោះ​។ ម៉ូតូ​បាន​បត់​នៅមុខ​រថយន្ត ហើយ​ដួល​ម៉ូតូ​ទៅលើ​ផ្លូវជាតិ​លេខ​៦​នៅមុខ​រថយន្ត​នោះ ហើយ​រថយន្ត​នេះ​ក៏បាន​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង ក្រឡាប់​ធ្លាក់​ថ្ងា​រ​ជើង​ទៅក្នុង ប្រឡាយ នៅ​ខាងជើង​ផ្លូវ តែ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ​។ ហើយ​អ្នក​ទាំងបី ឃើញ​ហេតុការណ៍​ដូច្នេះ ក៏បាន​នាំគ្នា​លើក​ម៉ូតូ​ជឹះ​ចេញទៅ​បាត់ស្រមោល​តែម្តង បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ស្រាល​តែម្នាក់ឯង ។ លុះដល់​វេលា​ម៉ោង​១៦ និង​២០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល មាន​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​មួយគ្រឿង​ទៀត ស្ថិតនៅ​ក្នុងភូមិ ស្ទឹង​តា​ស្រុក ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ។
លោក វរសេនីយត្រី ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​អ្នក​សារ​ព័​ត៍​មាន​យើង​ដឹងថា នៅ​ល្ងាច​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​ថា មុន​កើតហេតុ​មាន​ពលរដ្ឋ​បាន​រាយ​ការ​មក​ថា មាន​រថយន្ត​ក្រឡាប់​២​គ្រឿង​នៅ​កន្លែង​ផ្សេងគ្នា មួយ​នៅ​ភូមិ​ខ្នាត​និង​មួយទៀត​នៅ​ភូមិ​ទួល​រវៀង ប៉ុន្តែ​មិនមាន​អ្នករបួស​ធ្ងន់ធ្ងរ​ទេ​។​លោក​បន្តថា អ្នកបើកបរ​ទី​១/​ឈ្មោះ ជួប គឹម​លាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បើកបរ​រថយន្ត​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន ថេ​រ៉ូ​អ៊ិ​ច​ប្រេ​ស ម៉ាក តូ​យូ​តា ពណ៌​ស ពាក់​ស្លាក​លេខ ២.AF.០០១២ បានធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត មកដល់​ផ្លូវ​កោង​ក៏បាន វ៉ា​ក់​អើរ​នឹង​ម៉ូតូ​មួយគ្រឿង​ដែល​ឌុប​គ្នា​បីនាក់ ក្នុងទិសដៅ​ស្រប​ទិស​គ្នា ។​ពេល​បើក​មកដល់​ចំណុច​ខាងលើ រថយន្ត នោះ​បានគេច​ម៉ូតូ ហើយ​រអិល​ធ្លាក់​ទៅក្នុង​ប្រឡាយទឹក ខាងជើង​ថ្នល់ជាតិ​លេខ​៦ បណ្តាលឱ្យ​របួសស្រាល​១​នាក់ មូលហេតុ​បើក​គេច​ម៉ូតូ ដែល​បត់​នៅខាងមុខ​មិន​ប្រយ័ត្ន​។ លោក​បន្តថា ចំណែក​ម៉ោង ១៦​និង​១៥​នាទី ថ្ងៃ​ដ​ដែរ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏ មួយ​ផ្សេងទៀត បង្កដោយ រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌ ចំណុះ​៥​តោន ពាក់ ស្លាក​លេខ​ភ្នំពេញ ៣C.០៦០៩ បាន​ក្រឡាប់​ខ្លួនឯង បើកបរ​មកពី​ទិសដៅ​ពី​លិចទៅ​កើត ត្រង់ចំណុច​ភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក​. រថយន្ត ប្រភេទ​ដឹកទំនិញ (៥​តោន​) ។​អ្នកបើកបរ​មានឈ្មោះ យុន ឧ​ត្ត​ម​វាសនា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​និង​អ្នករួមដំណើរ​ជា​ព្រូឡាន​ឈ្មោះ ស៊ឹម ភូ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ អ្នក​ទាំងពីរ មាន ស្រុកកំណើត​ភូមិ​រកា​ខ្សុក ឃុំ មេបុណ្យ ស្រុក​ស្វាយ​សន្ធរ ខេត្តព្រៃវែង ។​ពេល​បើកបរ​ងងុយដេក​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បើករថយន្ត ខុសផ្លូវ ធ្លាក់ ទៅខាង​ត្បូង​ថ្នល់ជាតិ​លេខ​៦ ក្រឡាប់​ផ្ងារជើង​។ ធ្វើឱ្យ​ទ្រុង​រថយន្ត​បាក់​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។​ប៉ុន្តែ​ឈ្មោះ​យុន ឧ​ត្ត​ម​វាសនា ដែលជា​អ្នកបើក​បរបាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹងថា ក្រោយពី​បាន​ដឹក​ម៉ាស៊ីន ច្រូតស្រូវ ទៅ​ដាក់ វាលស្រែ​ហើយ​នោះ ខ្លួន​ក៏ បើករថយន្ត​ត្រឡប់មកផ្ទះ​វិញ ខណៈពេលដែល​បើក​មក​វិញ​នោះ​ភ្លៀង​កំពុង​មួយ​មេ​យ៉ាង​ធំ ហើយ​ខ្លួន​ក៏​ងងុយដេក​ផង​នោះ ទើប​ធ្វើឱ្យ ជ្រុល​ចង្កូត​យកមក​វិញ​មិនទាន់ ក៏​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ស្នាមភ្លោះ​ជាច្រើន​ត្រឡប់​តែម្តង ធ្វើឱ្យ​ទ្រុង​រថយន្ត​បាក់​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឱ្យឈ្មោះ សឹម ភួ​រ ជា​ព្រូឡាន ហើយ​ត្រូវជា​ប្អូន​រងរបួស​ធ្ងន់ រួច​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ពួក​។​បច្ចុប្បន្ន រថយន្ត ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ម្ចាស់ យកទៅ​ជួសជុល រៀងៗ​ខ្លួន​។​រីឯ អ្នករបួស ធ្ងន់​ស្រាល​៣​នាក់ ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ពួក ដោយ​ខ្លួនឯង​៕1448210086007 image-7b6e56837507eb5678363156c2112ec45f19ffffd8fd8a58346bef1044f7059c-V image-2444c5594fba960e083244bb75556839dab4e9aab31c58f47a5eb3824cae1bc7-V image-551098dcc2b25094874933caebfe39c94aef9d4367d3ad5c05cf72e522e94fb5-V 1448189840065 image-da96bce38b72d6a341850eea719e618cd43aee199681b836a82432f1b08e71e3-Vវេហាស៍​