រោងចក្រអគ្គីសនីខេត្តសៀមរាបធ្វើរបងរំលោភលើផ្លូវប្រជាពលរដ្ឋក្តៅក្រហាយ

0

សៀមរាប៖ ប្រជាពលរដ្ឋនៅភូមិខ្នារថ្មី សង្កាត់ជា្រវ ក្រុងសៀមរាបខេត្តសៀមរាប ជាច្រើនគ្រួសារមានការខឹងសម្បារយ៉ាងខ្លាំងទៅលើរោងចក្រអគ្គីសនីខេត្តសៀមរាប ដែលបានធ្វើរបងរំលោភលើផ្លូវសាធារណ:មូយ ដែលពួកគាត់សុំឲ្យអាជ្ញាធរមួលដ្ឋាននិងក្រុងរកដំណោះស្រាយជូនImage17ពួកគាត់ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក ហើយផ្លូវនៅទីនោះប្រជាពលរដ្ឋបានរៀមរាបប្រាប់ថា មានទទឹង១០ម៉ែត្រប៉ុន្តែនៅពេលដែលរោងចក្រអគ្គីសនីខេត្តសៀមរាបបានធ្វើចូលមកក្នុងសាច់ផ្លូវបណ្តាលឲ្យមានភាពចង្អៀតនិងលំបាក់យ៉ាងខ្លាំង នៅរដូវវស្សាមានទឹកដក់និងភក់ក្រលិកក្រឡុកតាមបណ្តោយដងផ្លូវ ពួកគាត់បានសុំឲ្យអាជ្ញាធរភូមិឃុំចុះមកពិនិត្យមើលរួចម្តងហើយ តែក្រោយមកក៏បាត់សូន្យឈឹងទៅ ឥឡូវខាងរោងចក្រអគ្គីសនីបានធ្វើរបងថ្មីហើយ ដោយឡែករបងចាស់ដែលធ្វើរំលោភលើផ្លូវមិនទាន់រុះរើចេញទេ។ លោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងតាមទូរស័ព្វកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា គាត់មិនបានដឹងដីរបស់ប្រពលរដ្ឋទុកផ្លូវសម្រាប់ធ្វើដំណើររាល់ថ្ងៃប៉ុន្មានម៉ែត្រនោះទេហើយដីរបស់រោងចក្រអគ្គីសនីក៏មិនទាន់មានប្លង់រឹងមិនដឹងថាទុកផ្លូវប៉ុណ្ណាដែរ លោក និងឲ្យក្រុមការងាររបស់លោកចុះទៅពិនិត្យមើលម្តងទៀត។ ចំណែកលោក សូរ ប្លាតុង បានឲ្យដឹងតាមទូរស័ព្ទ កាលពីImage19ព្រឹកថ្ងែទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ផងដែរថា ចំពោះបញ្ហារោងចក្រអគ្គីសនីខេត្តសៀមរាបបានធ្វើរបងរំលោភលើផ្លូវ ប្រជាពលរដ្ឋនៅភូមិខ្នារថ្មី ដែលបានសុំណូមពរឲ្យរកដំណោះស្រាយនោះ ខាងមន្រ្តីអាជ្ញាធររបស់ខ្ញុំមិនទាន់បានចុះទៅមើលទេខ្ញុំនិងរៀបចំដោះស្រាយជូននូវពេលបុណ្យអុំទូកចប់ខាងមុខនេះ រីឯប្រធានរោងចក្រវិញមិនអាចធ្វើការទាក់ទងបានឡើយ ។ ប្រជាពលរដ្ឋច្រើនគ្រួសារកំពុងតែទន្ទឹងរងចាំនូវដំណោះស្រាយមួយដែលអាចទទួលយកបានគឺពួកគាត់ចង់ឲ្យអាជ្ញាធរភូមិ សង្កាត់ ក្រុងខេត្តធ្វើយ៉ាងណាសូមមេត្តាជួយឲ្យរោងចក្រអគ្គីសនីខេត្ត និងម្ចាស់ដីមួយកន្លែងទៀតដែលបានធ្វើរបងបិទផ្លូវដែរ ចុះរុះរើរបងចាស់ជាប់និងរបងថ្មីចេញ ដែលប្រជាពលរដ្ឋចោទថាធ្វើរំលោភលើផ្លូវសាធារណ: ដើម្បីពួកគាត់បានចាក់ដីធ្វើផ្លូវឲ្យស្អាតផុតពីទឹកលិចនិងបញ្ចៀសនូវការកកស្ទះធ្វើដំណើរទៅវិញទៅមកឲ្យកាន់តែប្រសើរថែមទៀត៕ ដោយ ស៊ាន ផាតImage16 Image21 Image20