ស្ទឹងត្រែង៖ ក្នុងសម្មភាពចុះពិនិត្យ នៅតាមហាងលក់ទំនិញ នៅក្នុងខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៥សាខាកាំកុងត្រូល ប្រចាំនៅខេត្តស្ទឹងត្រែង បានអះអាងថា អជីវករលក់ទំនិញធំៗ និងនៅក្នុងផ្សាខេត្តស្ទឹងត្រែងអនុវត្តវ បានល្អលើការទទួលខុសត្រូវ សុវត្ថិភាព
ផលិតផល ទំនិញបង្ហាញឲ្យឃើញ ពីការរួមគ្នាគិតដើម្បីសុខភាពអ្នកប្រើប្រាស់។លោកញូង ពៅមន្ត្រីសាខាកាំកុងត្រូលប្រចាំនៅខេត្តបានបញ្ជាក់ថា៖ កន្លងមកមានម្ចាស់ហាងមួយចំនួនខ្វះការយល់ដឹងពីបច្ចេកទេស ពិនិត្យកាលបរិច្ឆេទប្រើប្រាស់ទំនិញ និងគុណភាពសុវត្ថិភាពផលិតផលហើយទំនិញខ្លះខូចគុណភាពយកមកដាក់តាំងលក់ក៏មាន។លោកថាក្រោយពីមន្ត្រីសាខាកាកុងត្រូលបានចុះពន្យល់ជាញឹកញាប់មកបច្ចុប្បន្នឃើញថាទាំងអ្នកលក់និងអ្នកទិញបានគិតពីសុខភាពហើយអ្នកទិញទៅបរិភោគក៍មានការប្រុងប្រយ័ត្នច្រើន។លោកបន្តថានេះជាគោលបំណងដែលយើងចង់បានទាំងអស់គ្នាដើម្បីសុខភាពសាធារណៈនិងទប់ស្កាត់បាន មិនឲ្យមានការនាំចូលទំនិញផុតកំណត់ប្រើប្រាស់ និងនាំគ្នាយកទំនិញណាមានគុណភាពមកលក់នៅលើទីផ្សា។លោកឆាយអេង អាយុ៤១ឆ្នាំម្ចាស់ហាងលក់ទំនិញនៅក្នុងក្រុងស្ទឹងត្រែងបានគាំទ្រដល់សកម្មភាពចុះពិនិត្យនៅតាមកន្លែងលក់ដូរនេះពីព្រោះអាចលើកកំពស់ការទទួលខុសត្រូវទាំងអស់គ្នានិងមានចំណេះដឹងយល់ពីរបៀបពិនិត្យគុណភាពទំនិញបានច្បាស់លាស់មិនព្រួយពីការខាតបង់ថវិការទាំងអ្នកទិញមកលក់ និងអ្នកទិញយកទៅបរិភោគ។លោកថា៖ក្រោយពីពេលនេះទៅលោកកាន់តែប្រុងប្រយ័ត្នបន្ថែមទៀតនិងអនុវត្តតាមការណែនាំនេះម្បីផលប្រយោជន៏និងសុខភាពយើងទាំងអស់គ្នា។ដោយឡែកលោកស្រីសុខហៀងបានលើកឡើងថាគាត់ក៏មានការគាំទ្រទៅលើការពិនិត្យទំនិញនៅតាមផ្សារដែរ តែគាត់នៅតែមានព្រួយបារម្មណ៍ ម្យ៉ាងនៅតាមសាលារៀន គឹសាខាកាំកុងត្រូល មិនសូវបានចុះពិនិត្យទេ ពីព្រោះគាត់ព្រួយបារម្មណ៍ពីសុវត្តិភាពកូនៗរបស់គាត់ ក៏ដូចសិស្សតូចមិនដឹកពីចំណីអាហារគ្មានគុណភាព ដោយសារកន្លងមក គាត់បានឃើញវិទ្យុ ទូរទស្សន៍បានធ្វើការផ្សព្វផ្សាយ ពីចំណីអាហារគ្មានគុណភាពនៅតាមសាលារៀនសូមអោយមន្ត្រីពាក់ព័ន្ធគួរចុះពិនិត្យមើលការលក់ដូរនៅតាមសាលារៀនផង។សូមបញ្ជាក់ថាការចុះពិនិត្យទំនិញនេះមន្ត្រីសាខាកាំកុងត្រូលបានម្រមូលយកទំនិញហួសកំណត់ប្រើប្រាស់ដែលនៅសេសសល់ យកទៅទុកដុតកំទេចចោលរួមមានទឹក ក្រូច ទឹកដោះកូ មី នំកញ្ចាប់ ភេស្ជៈកំប៉ុងផ្សេងៗជាច្រើនទៀត ដើម្បីលើកកំពស់សុវត្ថិភាពសុខភាពទាំអស់គ្នា៕




































