ប្រជាពលរដ្ឋ​ទទឹង​ចាំ​មើលថា តើ​ស្ថាប័ន​តុលាការ អាច​ចាត់ការ​សំណុំរឿង លោក វរៈសេនីយ៍​ត្រី សេង ប៊ុន​តេង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ លួច​ឈើ​គ្រញូង ១០​ដុំ នោះ ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ​ដែរ ឬទេ​?

0

​កំពង់ធំ ៖ ក្រោយពី​ខេត្តកំពង់ធំ ត្រូវបានធ្វើ​ការផ្លាសប្តូ​រ មន្ត្រី ថ្នាក់ដឹកនាំ ស្ថាប័ន​តុល​ការ ដោយ​ត្រូវបានតែងតាំង លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ព្រមទាំង​ព្រះរាជអាជ្ញា ប្រជាពលរដ្ឋ បាន​មានការ​ភ្ញាក់ផ្អើល ដោយសារតែ បាន​បើកឆាក​៣ ករណី ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​អាច​ចាប់ ខ្លួន​ជនល្មើស​ទាំង​៣​ករណី​មក​ដាក់ទោស​តាមច្បាប់ ដោយ​គ្មាន​ការលើកលែង ទោះជា​បុគ្គល​នោះ មានការ អន្តរាគមន៍ ពី​ខាង​ណាក៏ដោយ ។

មិនតែប៉ុណ្ណោះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ជាច្រើន​នាក់​បាន​លាន់មាត់​ថា ព្រះ រាជអាជ្ញា​ឈុត​នេះ មិនមែន​ដូច​មុន​នោះទេ តែ​ហ៊ាន​ចាប់បាន​ដឹងថា​គុក​តែ​១​គត់ និង​បាន​បង្កើន​ភាពជឿជាក់ និង​ទុកចិត្ត​កាន់តែខ្លាំង ចំពោះ​ការអនុវត្តន៍​ច្បាប់ ក្នុង​ស្ថាប័ន​តុលាការ ដែលមាន​លោក អ៊ិត សុធា ជា​ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ព្រមទាំង​ប្រកាន់​នូវ​ភាពយុត្តិធម៌

ក្នុងនោះដែរ​ក៏មាន​មហាជន​ទូទៅ បាន​រងចាំ​មើលថា តើ​ព្រះរាជអាជ្ញា នៅ​រាជ​កាល អ៊ុត សុធា អាច​ចាត់វិធានការ ទាមទារ​ឈើ​គ្រញូង​ចំនួន ១០​ដុំ ដែល​លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ និង​ជា​ជំនួយការ របស់លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​លួច​យក​ចេញពី​រថយន្តក្រុង កាលពី​ថ្មី​កន្លងមកនេះ ឲ្យ​នាំ​ឈើ​គ្រញូង​ទាំង​១០ ប្រគល់ជូន​សមត្ថកិច្ច​មេព្រៃ ជា​សាធារណៈ​បាន​ឬទេ ។​ ​

សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្មី​កន្លងមកនេះ លោក​សេង ប៊ុន​តេង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​នាំ យក​រថយន្ត​ដែល​ចាប់បាន​ពី បទល្មើស មក​ជិះ​ធ្វើ​អជីវ​កម្ម បំ​ម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បានធ្វើ​សកម្ម ភាព យក​ស្បែក​ជា​កងរាជអាវុធហត្ថ ព្រមទាំង​បក្សពួក​ជិះ​រថយន្ត​ប្រដេញ​រថយន្ត​ដឹកឈើ បណ្តាល​ឲ្យ​មន្ត្រី របស់ខ្លួន​ស្លាប់ ដោយសារ​ក្រឡាប់​ឡាន ដោយសារតែ​ដេញ​បទល្មើស មិនតែប៉ុណ្ណោះ​បានធ្វើ​សកម្មភាព ចាប់​រថយន្ត​លើក​ទី​១ ចាប់​ចូល​បន្ទាយ​ឈើ​ចំនួន​៥​តោន នាំគ្នា​លួច​អស់ នៅសល់​ឈើ​ជាង​៥០០​គីឡូក្រាម ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់មក ក៏បាន​ធ្វើ​សកម្មភាព​ចាប់​

រថយន្ត ចួ​ល​បន្ទាយ ហើយ​បិទទ្វារ​មិន​ឲ្យ លោក ប៉ែន សារ៉ាត់ អតីត ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រមទាំង​អ្នក សារពត៌មាន ចូលទៅ ក្រោយ​លោក សេង ប៊ុន​តេង នាំគ្នា​លួច​ឈើ​គ្រញូង​ចំនួន​១០​ដុំ ទៅ​លាក់​រួច ទើប​បើក ទ្វារ​ឲ្យ​អ្នក​ពត៌មាន និង​សមត្ថកិច្ច​ចូល រហូតមកដល់​ពេលនេះ ឈើ​គ្រញូង​ចំនួន​១០​ដុំ ដែលមាន​មុខ ៣០​ទៅ ៣៥ ប្រវែង ជាង​២​ម៉ែត្រ ដែលមាន​តម្លៃ​សរុប​ទាំង​១៧​ដុំ មាន​តំលៃ ១៥ ម៉ឺន​ដុល្លា​នោះ មិនទាន់​ឃើញ​ប្រគល់ ជូន​សមត្ថកិច្ច​

ជំនាញ​នោះទេ ។​ ​តាម​ប្រភព​ពត៌មាន ដែល​បែកធ្លាយ​ចេញពី​ក្នុង​បន្ទាយ បាន​ឲ្យ​ដឹងថា នៅក្នុង​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្ត កំពង់ធំ មាន​ទាំង​អ្នក​លួច​ឈើ មាន​ទាំង​ឈ្មួញ​ឈើ ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដូចគ្នា តែ​ខណៈ​នេះ​ឈើ​ដែល​លោក វរៈសេនីយ៍ត្រី សេង ប៊ុន​តេង បាន​លួច​ទាំង​១០​ដុំ​នោះ ប្រហែលជា​ចរាចរណ៍ ចូលទៅក្នុង​ប្រទេស​វៀត​ណា​

ម​បាត់ទៅហើយ នេះ​ក៏​ដោយសារតែ​មានការ​ឃុបឃិត​គ្នា ជាពិសេស​ស្ថាប័ន តុលាការ ឥត​ចាត់ការ ដែលជា​ហេតុ​បណ្តាល​ឲ្យ​មានការ​សង្ស័យ តែ​សង្ឃឹមថា​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​បើក​គេហទំព័រ ខ្មៅ​នេះ​ឡើងវិញ ដើម្បី​លុបបំបាត់​នូវ​អំពើពុករលួយ ។​ ​ Image38 Image39 Image40 Image41