ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានជិះម៉ូតូលើផ្លូវជាតិលេខ៥ដោយប្រើប្រាស់ល្បឿនលឿន ហើយមិនប្រយ័ត្នក៍បុកនិងគោយន្តឆ្នៃមួយគ្រឿង ពីក្រោយមួយទំហឹងបណ្ដាលឲ្យរបួសធ្ងន់ត្រូវបានគេយកទៅសង្រ្គោះជាបឋមនៅមណ្ឌលសុខភាពមន្ទីពេទ្យបង្អែកស្រុកបាកានខណៈដែលមាន
អ្នកបរទេះគោកំពង់សណ្ដោងគោយន្តនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីមោ៉ង៦និង៤៥នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភួមិព្រៃផ្ដៅ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក ញាណ សាវឿន នាយប៉ុស្ត៍រដ្ឋបាលឃុំបឹងខ្នាបានប្រាប់ឲ្យដឹងពីហេតុការណ៍ដែលលោកទទួលបានពីសាក្សីនៃឧប្បហេតុនេះនិយាយថា៖ ដំបូងមានគោយន្តឆ្នៃមួយគ្រឿងបានខូចក៍មាមអ្នកបរទេះគោមួយបានសណ្ដោងគោយន្តនោះលើបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីកើតទៅលិចត្រង់ចំនុចខាងលិចវត្តព្រៃដំរី ១៥០មែ៉ត្រ ភូមិខាងលើ។ ក៍មានបុរសរងគ្រោះឈ្មោះ ស្ដើង ប៊ុនប្រាថ្នា អាយុ២៥ឆ្នាំនៅភួមិកញ្ជើបាយដាច ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានជិះម៉ូតូប្រភេទសេ១២៥ព័ណ៍ខ្នៅមួយគ្រឿងពាក់ស្លាក់លេខ 1E.25-10 ដោយល្បឿនលឿន ក៍បានទៅបុករទេះគោយន្តនោះពីក្រោយមួយទំហឹង បណ្ដាលឲ្យរបួសធ្ងន់ត្រូវគេយកទៅសងករ្គោះបឋមភ្លាមៗនៅមណ្ឌលសុខភាពមន្ទីពេទ្យបង្កែកស្រុកបាកានតែម្ដង។
លោក សាវឿនបានឲ្យដឹងបន្ថែមថាវត្ថុតាងទាំងមានម៉ូតូគោយន្តឆ្នៃ រទេះគោបានយករក្សាទុកនៅប៉ិស្ត៍រដ្ឋបាលនគរបាលឃុំបឹងខ្នាបណ្ណោះអាសនដោះស្រាយពេលក្រោយបន្ទាប់ពីវាស់វែងរូចរាល់៕




































