ខេត្តសៀមរាប៖ អ្នកយកព័ត៌មានសេរីភាពកម្ពុជា និង កម្ពុជាសន្តិភាព កិត្តិបណ្ឌិតខ្មែរ ប្រចាំខេត្តកណ្តាល ប្រុសស្រីចំនួន៩នាក់បានលួចថតរូបគណៈប្រតិភូក្នុងវេទិការបុណ្យអុំទូក ដោយគ្មានការអនុញ្ញាតិនិងផ្តិតរូបភាព ដើរយកលុយពីថ្នាក់ដឹកនាំក្នុងបរិវេណ គណៈបក្សប្រជាជន
កម្ពុជាត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។ ហេតុការនេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញកម្មពិធីបុណ្យអុំទុកលើកទី១ ក្នុងខេត្តសៀមរាប មិនធ្លាប់មានពីមុខមក ស្ថិតនៅក្នុងបរិវេណគណៈបក្សប្រជាជនកម្ពុជា ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ កវរសេនីយទោ ភឹង ចិន្តា រ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តបានឲ្យដឹងនៅរសៀលថ្ងៃទី២៥ខែវិច្ឆិកានេះថា មុនឈានដល់ធ្វើការឃាត់អ្នកកាសែតប្រុស ស្រី ចំនួន៩នាក់មកពីខេត្តកណ្តាលនោះ គឺពួកគេមានប័ណ្ណកាសែតសម្គាល់ខ្លួនចំនួន៤នាក់ ក្នុងចំណោម៩នាក់ ក្រៅពីនោះគឺបងប្អូន។លោកបន្តថា អ្នកកាសែតប្រុសស្រីទាំង៩នាក់នេះមាន ទី១/ឈ្មោះ មាស ដាវី ភេទស្រី អាយុ២៨ឆ្នាំ ២/ឈ្មោះ ហេង ដានី ភេទស្រី អាយុ៤២ឆ្នាំមុខរបរគ្រូបង្រៀន ទី៣/ឈ្មោះ ហេង ផល្លី ភេទស្រីអាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ(អ្នកទាំង៣មកដើរលេង ស្នាក់នៅផ្ទះសំណាក់ក្នុងបុរីសៀងណាំ)និងមានទីលំនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ទី៤/ឈ្មោះ មាស រ៉ានុត ភេទប្រុសអាយុ១៨ឆ្នាំស្នាក់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល និងទី៥/ ហ៊ាម ស្រ៊ីនួន ភេទស្រី អាយុ៣៨ឆ្នាំរស់នៅភូមិ
ត្នោតជុំ្រង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។ទី៦/ឈ្មោះ មាស ដារ៉ូ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរអ្នកសារព័ត៌មាន គតិបណ្ឌិតខ្មែរ មានទីលំនៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៧/ឈ្មោះ មាស ដារី ភេទស្រីអាយុ៣០ឆ្នាំមុខរបរអ្នកសារព័ត៌មាន កម្ពុជាសន្តិភាព រស់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល(មកដើរលេងតែម្នាក់ឯង) ទី៨/ឈ្មោះ ហេង វ៉ាន់ឌី ភេទប្រុសអាយុ២៨ឆ្នាំមុខរបរ សេរីភាពកម្ពុជា មានទីលំនៅភូមិកោះធំ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាលទី៩/ឈ្មោះហេង វណី្ណ ភេទស្រីអាយុ២៨ឆ្នាំមុខរបរអ្នកកសែត សេរីភាពកម្ពុជារស់នៅភូមិកោះធំ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីបានធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានប្រសុស្រីចំនួន៩នាក់ ក៏នាំយកមកការិយាល័យរួចធ្វើការសួរនាំ ពួកគេក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញថា ពួកគេពិតជាបានធ្វើសកម្មភាពលួចថតរូប គណៈប្រតិភូនៃសាលាខេត្តសៀមរាប រួមទាំងអ្នកមានបុណ្យសក្តិមួយចំនួនផងដែរ។ ដោយ ពុំមានការអុញ្ញាតិពីម្ចាស់សាម៉ីខ្លួនឡើយ។បន្ទាប់មកពួកគេថតរូប បានហើយក៏យកមកផ្តិតភ្លាមៗ ហើយយកទៅបង្ហាញឱ្យម្ចាស់សាម៉ីខ្លួនវិញ ដើម្បីបានលុយ ចែកគ្នា។ ពួកគេបានរៀបរាប់បន្ថែមថា ទង្វើខាងលើនេះពិតជា មិនគប្បីចំពោះពួកគេទេ ហើយពួក គេ និងសូមសន្យាថា ចាប់ពីពេលនេះ តទៅថ្ងៃមុខ មិនធ្វើសកម្មភាណ បែបនេះឡើយ ឬផ្ទុយពីច្បាប់ បានកំនត់ បើថ្ងៃក្រោយពួកគេនៅតែប្រព្រឹត្តអំពើខាងលើទៀតនោះ ពួកគេ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់។ គួររំលឹកផងដែរថា មជ្ឈដ្ឋានជុំវិញខេត្តសៀមរាបបានរិះគន់ ទៅលើលោកចាងហ្វាង អ្នកចេញកាតឱ្យគ្រប់អង្គភាព ដែលបង្កើតឱ្យក្រុមអ្នកកកាសែតគ្មានអាជីប បើកឡាន ឬជិះម៉ូតូ ដើរដេកតាមផ្លូវ នៅចំណុចភូមិសាស្ត្រ ស្រុកស្វាយលើ និងស្រុកវ៉ារិន ត្រង់ចំនុចផ្លូវ៦៧ ហៅផ្លូវស្រែណូយ ករណីឃាត់ឡានដឹកឈើ ឬប្រដេញឡានដឹកឈើ ក្រុមពលរដ្ឋនិយាយចំៗថា សព្វថ្ងៃនៅក្នុងខេត្តសៀមរាប គ្មានឃើញសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ ចាប់ឡានដឹកឈើសោះ ឃើញតែ ពួកអ្នកកាសែតគ្មានអាជីបមិនដឹងមកពីអង្គភាពណា ឬមន្ត្រីបរិស្ថានជាច្រើនគោលដៅ យកលុយពីបទល្មើសដាក់ហោប៉ៅចែកគ្នាយ៉ាងសប្បាយ។ហើយពលរដ្ឋ សង្ឃឹមថា សូមលោក អភិបាលខេត្តគួរណាតែចាត់វិធានការទៅលើពួកទាំងអស់នេះផង កុំឱ្យខូចដល់អ្នកកាសែតដែលគេមានអាជីបត្រឹមត្រូវ៕
ដោយ ស៊ាន ផាត




































