ស្ត្រី​ម្នា​ក់មក​សំរាលកូន​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​បាន​៤​ម៉ោង​កន្លះ​ក៏បាន​ស្លាប់​នៅពេល​គ្រូពេទ្យ​ ​ដាក់​អ៊ុក​ស៊ី​ហ្សែ​ន​ក្រុមគ្រួសារ​ថា​មកពី​គ្រូពេទ្យ​ខេត្ត​មិន​យកចិត្តទុកដាក់​ជួយសង្គ្រោះ​

0

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយពី​នាង​បាន​សំរាលកូន​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​៤​ម៉ោង​កន្លះ ធ្វើអោយ​ក្រុមគ្រួសារ​មិន​អស់ចិត្ត​សោះ​ដោយ​ចោទថា​៖ គ្រូពេទ្យ​ខេត្ត​បណ្តែតបណ្តោយ​អោយស្លាប់​មិន​យកចិត្ត​ទុ​ដាក់​មិន​ជួយសង្គ្រោះ​ជីវិត​។ ព្រោះថា​មុនពេលIMG-20151124-WA0049​សំរាលកូន​នាង​មាន​សុខ​ភាពល្អ​ធម្មតា​សោះ ហេតុម្តេច​ក្រោយពេល​សំរាលកូន​ទី​៤​យ៉ា​ល​ស្រួល​សោះ​បែ​ជា​នាង​ស្លាប់​ទៅវិញ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
​ ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​និយាយ​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា​៖​ស្ត្រី​រង​​គ្រោះ​ឈ្មោះ ផាន់ សា​អី​ម អាយុ​៣៥​ឆ្នាំ​មានកូន​៤​នាក់ មាន​ប្តី​ឈ្មោះ សាត់ សា​វ៉ុ​ន អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិ​បី​ណ៌​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្តី​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​មាន​ផ្ទៃពោះ​គ្រប់​ខែ​ទៅពិនិត្យ​ពោះ​​នៅ​ក្លី​និ​ច​ឯកជន​មួយ ដើម្បី​ចង់ដឹងថា​តើ​កូន​ពួកគាត់​កើត​នៅ​ថ្ងៃ​ណា​។​ក្រោយពេល​ពិនិត្យ​ពោះ​រួច​គ្រូពេទ្យ​ឯកជន​ប្រាប់ថា កូន​មាន​ក្បាក​ធំ​នឹង​ពិបាក​កើត គួរតែ​ទៅ​កើត​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​ទៅ ព្រោះ​ពេទ្យ​ខេត្ត​មាន​ឧបករណ៍​បង្កើតកូន​គ្រប់គ្រាន់​។​
​ ​បន្ទាប់មក​ប្រពន្ធ​គាត់​ក៏បាន​ឈឺពោះ​និង​ក៏បាន​ទៅ​សំរាលកូន​នៅក្នុង​អាគារ​សម្ភព នៃ​មន្ទីរពេទ្យ​​ខេត្តកំពង់ឆ្នាំង​នៅ​ម៉ោង​១១​និង​៥៥​នាទី​ថ្ងៃត្រង់ តែ​កូន​មិនមាន​ក្បាល​ធំ​នោះឡើយ​។ ក្រោយពេល​សំរាលកូន​រួច គ្រូពេទ្យ​ឆ្មប​បាន​ប្រាប់ថា ប្រពន្ធ​គាត់​ខ្វះ​ឈាម​ក៏បាន​ចាក់​សេរ៉ូម​អោយ​២​ស្បោង និង​ចាក់​ថ្នាំ​អោយ​៣​ម្ជុល​។ បន្ទាប់មក​ប្រពន្ធ​គាត់​ក៏មាន​អា​ការៈមិន​ស្រួល​ខ្លាំង​ថប់ៗ រលេះ​ឡាស់​ស្លឈាម ហើយ​គ្រូពេទ្យ​ក៏បាន​ចាក់​ថ្នាំ​អោយ​១​ម្ជុល​ទៀត និង​បាន​យកប្រពន្ធ​គាត់​ទៅ​ដាក់​ខ្យល់​អុកស៊ីហ្សែន ធ្វើអោយ​ប្រពន្ធ​គាត់​ស្លាប់​ក្នុងពេល​កំពុង​បញ្ចូល​ខ្យល់​អុកស៊ីហ្សែន​នេះ​តែម្តង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​។​ករ ណី​នេះ​ពួកគាត់​សង្ស័យថា​៖​មកពី​ពេទ្យឆ្មប​ខេត្ត​បង្កើតកូន​មិនល្អ និង​បណ្តែតបណ្តោយ​មិន​យកចិត្ត​ទុក ដាក់​ជួយសង្គ្រោះ​ជីវិត​អោយបាន​ទាន់ពេលវេលា​ទើប​បណ្តាលអោយ​នាង​ស្លាប់​។​
​ ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​អោយដឹងទៀតថា​៖ ករណីនេះ​ក្រោយ​ពេលធ្វើ​បុណ្យសព​រួច ពួកគាត់​នឹងធ្វើ​លិខិត​ដាក់​ជួន​មន្ទីរ​សុខាភិបាល​ខេត្ត សុំអោយ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត បកស្រាយ​និង​បំភ្លឺ​អោយបាន​ច្បាស់លាស់ អំពី​ករណី​ដែល​បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់ បើ​ពួកគាត់​មិន​អស់ចិត្ត​ទេនោះ​ពួកគាត់​និង​ប្តឹងទៅ​ថ្នាក់លើ​បន្តទៀត​។
​ ​ទាក់ទង​និង​រឿងនេះ លោក សូ​រិ​ន្ទី រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​ថា​៖ មុនពេល​សំរាលកូន​ស្ត្រី​រងគ្រោះ​មាន​ជម្ងឺ​ផ្តាសាយ​ជាង​១០​ថ្ងៃ​ប៉ះពា ល់​សួត ពេល​សំរាលកូន​ហើយ​ពេល​មាន​អា​ការៈមិន​ស្រួល​ខ្លាំង គ្រូពេទ្យ​បាន​សុំ​យក​អ្នក​ជម្ងឺ​មក​ប​ញ្ជូ​ល​ខ្យល់​អុកស៊ីហ្សែន​សង្គ្រោះ​ភ្លាមៗ​ដែរ​តែ​ប្តី​គាត់​មិន​អោយមក រហូត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​ទើប​អោយមក និង​ពេល​យក​នាង​មក​ដាក់​អុកស៊ីហ្សែន​បាន​បន្តិច​ជនរងគ្រោះ​ក៏បាន​ស្លាប់​តែម្តង​។ ករណីបែបនេះ​អាច​បណ្តាលមកពី​ដុំ​ឈាមកក ក្រោយពេល​សំរាលកូន​អាច​កកស្ទះ​ក្នុង​សរសៃឈាម​ណាមួយ បញ្ហា​នេះ​ក្នុង​ស្ត្រី​សំរាលកូន​១​ពាន់​នាក់ អាច​ជួបនឹង​ករណីបែបនេះ​ម្នាក់ ដែល​គ្រូពេទ្យ​ខេត្ត​បាន​ប្រឹងប្រែង​អស់​លទ្ធភាព​ទៅហើយ​តែ​សង្គ្រោះ​មិនបាន​៕IMG-20151124-WA0051 IMG-20151124-WA0052
​ ​