ខេត្តកំពង់ឆ្នាំង៖ មានរឿងដែលគេកម្រឃើញ គឺមានផ្លែទូងទុំមួយផ្លែនៅក្នុងធ្លាយនៅលើ
ចងុដូងបានដុះចេញពន្លកជាង៤តឹក រឿងនេះត្រូវបានអ្នកយកព័ត៌មានយើងឃើញនៅក្នុង
លំនៅដ្ឋានមួយ ក្នុងភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ អ្នកស្រុកភូមិថ្នល់ថ្មី បាននិយាយអោយដឹងថា៖ លំនៅដ្ឋានដែលមានផ្លែដូងដុះក្នុងធ្លាយនៅលើដើមដូងនេះ មានម្ចាស់កំពុងជាប់ក្នុងពន្ធនាគារខេត្តជិត២ឆ្នាំហើយ ក្នុងរឿងជំពាក់លុយគេ។ តាមការកត់សំគាល់របស់ចាស់ក្នុងស្រុកបានអោយដឹងថា៖ លំនៅដ្ឋានខាងលើនេះម្ចាស់ផ្ទះជាមន្ត្រីរាជការខេត្តមុនក៏រស់នៅមិនបានសុខដែរ ក្រោយមកគាត់ក៏បានលក់ផ្ទះនិងដីនេះអោយម្ចាស់ក្រោយ ហើយម្ចាស់ក្រោយនេះក៏រស់នៅនិងប្រកបមុខរបររកស៊ីក៏មិនបានសុខដែរ រហូតដល់មានរឿងជាប់ពន្ធនាគារខេត្ត ជិត២ឆ្នាំមិនទាន់រួចខ្លួនដល់សព្វថ្ងៃនេះ។
លោកតាម្នាក់ដែលចេះមើលក្បួនសង់ផ្ទះនៅក្នុងលំនៅដ្ឋានអោយបានសេចក្តីសុខ
បានអោយដឹងថា៖ ការសង់ផ្ទះរស់នៅក្នុងដីសង់លំនៅដ្ឋានអោយបានសេចក្តីសុខ គឺមិន
មែនចេះតែសង់ៗគ្មានក្បួនខ្នាតនោះទេ ព្រោះថាដីសង់លំនៅដ្ឋានមានកន្លែងសង់ទៅរស់នៅបានសុខ និងសង់ទៅរស់នៅមានទុក្ខដូចជា សង់ចំកន្លែង ចោរលួច ប្រពន្ធផិត ប្តីមានស្រី ភ្លើងឆេះផ្ទះ កន្លែងរកស៊ីមានក្លាយជាមហាសេដ្ឋី ។ល។ ដោយឡែកអ្នកសង់ផ្ទះល្វែងរស់នៅវិញ ក៏មានក្បួនខ្នាតរៀនចំកន្លែងរស់នៅដែរ គឺត្រូវធ្វើបន្ទប់ដេកកន្លែងណាបានសុខ កន្លែងណាមានទុក្ខ។
ករណីដូងដុះក្នុងធ្លាយនៅលើចុងដូងនេះក៏ជារឿងមិនល្អដែរ ដែលម្ចាស់ដូងគួរអោ
យបេះផ្លែពេលវាទុំទម្លាក់មកដី កុំអោយវាដុះនៅក្នុងធ្លាយលើដើមទើបជាការល្អប្រសើរ
តែនេះគ្រាន់ជារឿងអបិយជំនឿតែប៉ុណ្ណោះ ជឿមិនជឿសម្រេចលើមនុស្សជាពិសោធន៍
មើលទៅ ប៉ុន្តែអ្នកជឿភាគច្រើនក៍ធ្លាប់មានសេចក្តីសុខរួចមកហើយ៕