សៀមរាប ៖ ជនសង្ស័យភេទប្រុសទាំង៣ម្នាក់នេះត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនិងលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយអនុវត្តជាប្រចាំតាមបញ្ជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបផងនោះ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៧ខែឩសភាឆ្នាំ២០១៤កន្លងទៅនេះលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើស បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប
តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះបាននៅក្នុងផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបរួចយកមកកាន់ការិយាល័យជំនាញដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់និងជួញដូរនូវសារធាតុញៀនខុសច្បាប់។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបចំពោះករណីខាងលើសមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពី សមត្ថកិច្ចយើងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះនៅក្នុងផ្ទះរបស់ពួកគេបានហើយនោះសមត្ថកិច្ចយើងក៏បានធ្វើត្រួតពិនិត្យនិងធ្វើការឆែកឆេររកឃើញនូវ វត្ថុតាងមួយចំនួនរួមមានប្រភេទគ្រឿងញៀនខុសច្បាប់ ម្សៅគ្រើមពណ៍សថ្លាសរុបចំនួន១៧កញ្ចប់ក្នុងនោះមាន៦កញ្ចប់ធំនិង១១ កញ្ចប់ តូចសម្ភារ:សម្រាប់វេចខ្ចប់និងឩបករណ៍ឆ្នៃជក់គ្រឿងញៀនមួយចំនួនទៀត ផងដែរ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថានៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែនដោយបច្ចុប្បន្ននេះទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីថ្ងៃទី០៨ខែឩសភាឆ្នាំ២០១៤ដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយ លោក ខេង ខេមរា