ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៥ លោក ជាចន្ទ័បរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកក្រឡាញ់ បានដឹកនាំមន្ត្រីនៃអង្គភាពមន្ទីរស្ថាប័នក្រុមការងារពាក់ពន្ឋ័រួមជាមួយអាជ្ញាធរមូលដ្ឋាននិងតំណាងប្រជាពលរដ្ឋ ក្នុងឃុំស្រណាលសរុបប្រមាណជា2០០នាក់ ជួបជុំគ្នាក្នុងបរិវេណវត្តអូជុំបន្ទាយជ័យរង្សី ស្ថិតក្នុងឃុំស្រណាលស្រុកក្រឡាញ់ដើម្បីស្តាប់មតិយោបល់ក៍ដូចជាសំណូមពរនិងដោះស្រាយបញ្ហាការលំបាកដែលជាក្តីកង្វល់ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ចំពោះផល ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់និងជាពិសេសដើម្បីត្រួតពិនិត្យលើការអនុវត្តន៍កម្មវិធីគោលនយោបាយនិងយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលសម្រាប់គោលដៅស្រុកនេះថាតើការអនុវត្តកន្លងមកសម្រេចបានអ្វីខ្លះនិងនៅខ្វះខាតចំណុចអ្វីខ្លះត្រូវកែសម្រួលដែលត្រូវរួមគ្នាបំពេញបន្ថែម។ ជាបន្តបន្ទាប់ លោក រដ្ឋលេខាធិការបានផ្តល់
ឱកាសដល់ប្រជាពលរដ្ឋលើកឡើងជាសំណួរនិងសំណូមពរពាក់ពន្ឋ័ទៅនឹងបញ្ហាមួយចំនួនដើម្បីក្រុមការងារជួយដោះស្រាយនិងបកស្រាយបំភ្លឺ។សំណួរចំងល់និងបញ្ហាដែលប្រពលរដ្ឋបានសួរនិងសំណូមពររពាក់ពន្ឋ័ទៅនឹងបញ្ហាការផ្គត់ផ្គង់តបណ្តាញអគ្គីសនីនិងការបំរើសេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋាននិងបញ្ហាផ្សេងៗមួយចំនួនក្នុងមូលដ្ឋាន។បញ្ហាការតបណ្តាញអគ្គីសនីរបស់ក្រុមហ៊ុនឯកជននិងបញ្ហាសេវាសាធារណៈត្រូវបានលើកយកមកដោះស្រាយជាបន្តបន្ទាប់ច្រើនលើកមកហើយតែពេលនេះក្រុមការងារថ្នាក់ជាតិបកស្រាយនិងដោះស្រាយបញ្ចប់ជាស្ថាពរ។ ប្រជាពលរដ្ឋបានលើកឡើងសុំឱ្យជួយដោះស្រាយចំពោះបង្គោលភ្លើងទាបហើយមិនសូវរឹងមាំ(បង្គោលក្រាក់)សុំដូរចេញនិងសុំកុំឲ្យភ្លើងដាច់ញឹកញាប់សុំឲ្យឆាប់តបណ្តាញអគ្គិសនីសុំកុំឲ្យចងខ្សែអគ្គិសនីរយីងរយោងតាមដើមឈើសុំស្តារប្រឡាយ១ខ្សែ និងបិទទំនប់បង្ហៀ៣០ម៉ែត្រ។
បញ្ហាភូមិមួយចំនួនឃើញមានបង្គោលហើយតែមិនទាន់មានភ្លើងប្រើប្រាស់ខាងក្រុមហ៊ុនឯកជនថាមកពីគំរោងថវិការរបស់អេឌីប៊ីមិនទាន់ធ្លាក់មក។ លោក ប្រធានក្រុមការងារបានជម្រុញ.ឱ្យក្រុមហ៊ុនអាជីវកម្មអគ្គសនីឯកជនធ្វើតារាងវិក័យបត្រនិងបែងចែកតម្លៃរវាងថ្លៃសុំតភ្ជាប់បណ្តាញថ្លៃប្រាក់កក់និងតម្លៃនៃការទិញសម្ភារៈបន្ថែមនិងតម្លៃសេវាពលកម្មតរៀបចំបណ្តាញពីបង្គោលចូលទៅក្នុងផ្ទះ ជូនអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ស្របតាមស្មារតីនៃវេទិកាសាធារណៈថ្នាក់ជាតិនៅឃុំសែនសុខកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ដែលប្រជាពលរដ្ឋបានសំណូមពរនិងលើកឡើងនូវបញ្ហាយកសេវាតម្លៃពីអ្នកសុំតបណ្តាញមានភាពមិនច្បាស់លាស់។ លោកបានជំរុញនិងស្នើដល់សេវាករម្ចាស់ក្រុមហ៊ុនអគ្គីសនីមិនត្រូវបញ្ជូនតំណាងមកហើយគ្មានសិទ្ឋសម្រេចអ្វីបាននោះទេត្រូវចាត់បុក្គលិកឱ្យចូលរួមដោះស្រាយគ្រប់វេទិកាតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋានហើយមានសិទ្ឋិសម្រេចភ្លាមៗឆ្លើយតបបានទៅតាមអ្វីដែលអតិថិជនលើកឡើងក៍ដូចជាសំណូមពរផ្សេងៗសូមឱ្យសេវាករសហការជាមួយអាជ្ញាធរអគ្គីសនីដើម្បីធ្វើផែនការនិងរកវិធីសាស្ត្រធ្វើយ៉ាងណាតបណ្តាញផ្គត់ផ្គង់អគ្គីសនីជូនអតិថិជនប្រើប្រាស់ឱ្យបានគ្រប់ភូមិក្នុងពេលឆាប់ៗខាងមុខនិងប្រញ៉ាប់ជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងភ្លាមៗមិនត្រូវយឺតយ៉ាវឬបង្អែរបង្អង់ទេ។មានប្រសាសន៍បូកសរុបលទ្ឋផលនៃអង្គវេទិកា លោកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់ខេត្តសៀមរាបបានសម្តែងក្តីរីករាយចំពោះលទ្ឋផលនៃដំណោះស្រាយជូនប្រជាពលរដ្ឋបានដោយរលូនល្អប្រសើរដែលទទួលយកបានដោយរីករាយពេញចិត្តគ្រប់ៗគ្នា ជាពិសេសបានការចូលរួមពន្យល់បកស្រាយលើការងារបច្ចេកទេសក្នុងការ
តបណ្តាញជូនដល់អ្នកប្រើប្រាស់ពីមន្ត្រីអាជ្ញាធរអគ្គីសនីកម្ពុជាមកពីរាជធានីភ្នំពេញ។ចំពោះការពន្យល់បកស្រាយពីបញ្ហាសេវាសាធារណៈរួមមានការធ្វើសំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍សៀវភៅគ្រួសារនិងអត្តសញ្ញាណបណ្ណ ជាដើមនោះឯកឧត្តម សំណូមពរនិងស្នើដល់ប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយត្ន័កុំកោសលុបទៅលើឯកសារទាំងនោះព្រោះវាខុសទៅនឹងច្បាប់និងមានទោសព្រហ្មទណ្ឌបើទោះបីជាខុសឈ្មោះខុសថ្ងៃខែឆ្នាំកំណើតឬបាត់បង់ដោយប្រការណាមួយត្រូវរាយការណ៍ជូនទៅសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានលើសពីនេះបងប្អូនត្រូវថែរក្សាទុកដាក់ឯកសារផ្ទាល់ខ្លួននិងកូនចៅក្រុមគ្រួសារឱ្យបានល្អព្រោះថាឯកសារដូចជាសំបុត្របញ្ជាក់កំណើតក្នុងមួយជីវិតធ្វើបានតែម្តងទេ។ លោក ជាចន្ទ័បរិបូររដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារថ្នាក់ជាតិ
ចុះជួយស្រុកនេះបានចាត់ទុកសកម្មភាពដែលធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្តជាមួយសេវាកម្មអគ្គីសនីឯកជនរបស់ក្រុមហ៊ុនឯកជនថាជាអាជីកម្មកន្ទេលធំបន្លំដេកហេតុនេះទាមទារឱ្យមានការកែតំរូវនិងផ្លាស់ប្តូរឥរិយាបទជាបន្ទាន់ក្នុងការបំរើសេវាដល់អតិថិជនឱ្យស្របទៅតាមលក្ខន្តិកៈរបស់អាជ្ញាធរអគ្គគីសនីកម្ពុជាបានកំណត់ ធ្វើយ៉ាងណាចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋអ្នកប្រើប្រាស់៕