ខេត្តព្រះសីហនុ៖កម្លាំងសមត្ថកិច្ចចំរុះរបស់អាជ្ញាធរខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០១៥នេះ ដឹកនាំដោយលោក សុខ ផន អភិបាលរងខេត្ត បានចុះធ្វើការរុះរើសំណង់ខ្ទមអនាធិប តេយ្យដែលលូចធ្វើការសាងសង់និងបោះបង្គោលវាទីរំលោភបំពាលយកដីតំបន់ឆ្នេរធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនូន ដែលបង្ករឲ្យភាពស្មុកស្មាញប៉ះពាល់បរិស្ថាន អនាម័យឆ្នេរ និងសោភណ្ណ័ភាព។
.លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បញ្ជាក់ប្រាប់ឲ្យដឹងថានេះ គ្រាន់កិច្ចចាប់ផ្តើមរបស់អាជ្ញាធរខេត្តជាជំហានដំបូងប៉ុណ្ណុះ ក្នុងគោលដៅធ្វើយ៉ាងណាបោះសំអាតឲ្យ អស់ នៅសំណង់ដែលទើបនិងកើតមានថ្មីៗនៅលើតំបន់ឆ្នេរតំបន់ចុងអូរឈើទាល អតីតក្រុមហ៊ុន (អារីស្តុន) ។ ហើយអាជ្ញាធរខេត្តនិងបន្តធ្វើការុះរើនៅសំណង់ផ្សេងៗដ៍ទៃទៀតដែលកំពង់កើតមាន រហូតទាល់តែអស់ គឺមិនអនុញាត្តឲ្យមាននៅលើដីឆ្នេរតំបន់(អតីតក្រុមហ៊ុនអរីស្តុន)នេះតទៅ ទៀត នោះ ឡើយ ដើម្បីរៀប ចំអភិវឌ្ឍន៍កែលំអរឲ្យមានសោភណ្ណ័ភាពឡើងវិញ បំរើផលប្រយោជន៍ ជាសាធរណៈ លើវិស័យ ទេចរណ៍តំបន់ ឆ្នេរ ។
.គួរំលិកផងដែរថា តំបន់ឆ្នេរចុងអូរឈើទាលអតីត ក្រុមហ៊ុនអារិស្តុននេះ ក្រោយពីរបាន ប្រគាល់សិទ្ធិទៅឲ្យក្រុមហ៊ុន (សុខាអូរតែល)របស់ឧកញ៉ា សុខ គង់ មក ដីឆ្នេរតំបន់នេះត្រូវគេធ្វើរបង ហ៊ុំពទ្ធ័បិតជិតមិនអនុញាត្តឲ្យនណាម្នាក់ក៍ដូចជាភ្ញៀវទេសចរណ៍ចេញចូលលេងកម្សាន្តនោះឡើយ។ប៉ុន្តែរក្រោយមកក៍មានចលនាប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាសំរុកចូលទៅដីឆ្នេរតំបន់នេះ រូចហើយ នាំគ្នា ធ្វើការពុះជ្រៀក ដីឆ្នេរអង្កន់ជាឡូរិ៏ចែកគ្នាកាន់កាប់ដោយខុសច្បាប់ និងធ្វើការសាងសង់ រោង ប្រក់តង់ យ៉ាងអនាធិបតរយ្យបំផុតរហូតមកដល់បច្ចុប្បន្ន។ហើយអ្វីដែលគូរឲ្យចាប់អារម្មបំផុតនោះ នោះគឹថ្មីៗនោះក្រោយពីររាជរដ្ឋាភិបាលប្រកាស់ធ្វើដក់ហូតដីឆ្នេរពីរក្រុមហ៊ុនមួយចំនូនមកទុជាសម្បត្តិ រដ្ឋវិញ ក៍ស្រាប់មានចលនាថ្មីមួយទៀតបានកើតឡើងពីរក្រុមជនអនាធិបតេយ្យ បាននាំគ្នាទៅ ចាប់ ដីតំបន់ ឆ្នេរតំបន់អតីតអារីស្តុន នេះផុសផុល បង្ករឲ្យភាពស្មុកស្មាញដល់អាជ្ញាធរខេត្តយ៉ាង ពេញ បន្ទុក៕