ខេត្តពោធិ៍សាត់៖ មនុស្សម្នាក្នុងភួមិបាននាំគ្នាភ្ញាក់ពីដំណេកតគ្នាទាំងកណ្ដលរាត្រី ដែលកំពង់លង់លក់ស្កប់ស្កល់ ខណៈដែលម្ចាស់ផ្ទះរងគ្រោះស្រែកឆោឡោឲ្យគេជួយ ព្រោះអគ្គីភ័យបានកំពង់ឆាបឆេះរោងរបស់គាត់មួយខ្នងយា៉ងសន្ធោសន្ធៅពេញបន្ទុកទៅហើយ ម្នាក់ៗបានត្រឹមតែនាំគ្នាឈរមើល ឲ្យអគ្គីភ័យនេះលេបត្របាក់តាមចិត្តនិងរារាំងមិនឲ្យឆេះរៀលដាលផ្ទះខ្លួនឯងនិងផ្ទះអ្នកដទៃប៉ុណ្ណោះ ដោយករណីនេះពុំទាន់ដឹងមូលហេតុអ្វីទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០និង៥០ នាទីរំលងអាទ្រាធចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។មន្ត្រីនគរបាលនៅមូលដ្ឋាននោះបានដកស្រង់សំដីពីជនរងគ្រោះដែលត្រូវភ្លើងឆេះឈ្មោះ លឹម មានបាន ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភួមិកើតហេតុនេះបានឲ្យដឹងថា រោងរបស់គាត់មានទំហ៊ំ ១២គុណ៥ រៀបថ្មខាងក្រោម ប្រក់សង្កីលើ ទុកសំរាប់ដាក់សម្ភារះផ្សេងៗសម្រាប់ប្រើប្រាស់ និងមានដាក់ម៉ូតូជាមួយរថយន្តផង ។ សម្ភារះដែលបាត់បង់ដោយអគ្គីភ័យឆាប់ឆេះនេះមាន ម៉ូតូមួយគ្រឿង និងសម្ភារះក្នុងរោងនេះមួយចំនួនថែមទៀត ដោយសំណាងណាស់រថយន្តត្រូវបានយកចេញទៅដាក់ទីតាំងផ្សេងមុនពេលមានហេតុការណ៍នេះ។
មន្ត្រីនគរបាលបានបន្តស្រង់សឡដីពីម្ចាស់ផ្ទះនេះទៀតថា រូបគាត់មិនទាន់ដឹងលូលហេតុពិតប្រាកដទេ ដោយរោងដាក់របស់ប្រើប្រាស់នោះនៅខាងកើតផ្ទះគាត់ប្រហែល៥ទៅ៦ម៉ែត្រ នៅមោ៉ងខាងលើនោះគាត់បានភ្ញាក់ពីដំណេក ដោយសាតែមានពន្លឺភ្លឺខ្លាំងហើយឮសំលេងដូចភ្លើងឆេះអ្វីមួយ ក័ក្រឡេកទៅឃើញអគ្គីបានកំពង់លេបត្របាក់រោងដាក់សម្ភារះរបស់គាត់ពេញបន្ទុកទៅហើយ ទើបស្រែកផ្អើលអ្នកស្រុកជួយទប់ស្កាត់កំឲ្យឆេះឆ្លងទៅផ្ទះដ៍ទៃនិងផ្ទះគាត់ ដោយមូលហេតុពិតប្រាកដនោះមិនដឹងនៅឡើយទេព្រោះក្នុងរោងនេះគាត់ក៍បានតចរន្តអគ្គិសនីចូលទៅទីនោះដែរ។ក្រុមសមត្ថកិច្ចជំនាញរបស់នគរបាលស្រុកភ្នំក្រវាញ បានប្រាប់ឲ្យដឹងជាបឋមថា អគ្គីភ័យកើតឡើងនេះអាចបណ្ដាលមកពីផ្ទុះសេចរន្តកុងតាភ្លើងទើបឆាបឆេះយ៉ាងនេះ តែយ៉ាងណាក្នុងហេតុការណ៍នេះពុំមានគ្រោះថ្នាក់ម្ចាស់ផ្ទះនិងអ្នកដ៍ទៃឡើយ៕