ខេត្តកំពង់ឆ្នាំង៖ អនុវត្តន៍វិធានការណ៍ទប់ស្កាត់ក្នុងការកាប់បំផ្លាញព្រៃឈើលិចទឹកនៅក្នុងតំបន់អភិរក្សព្រែកថ្លាន់ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ
២០១៥ លោកនាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរស្រុកបរិបូណ៌ ចុះទៅស្រាវជ្រាវ និងបោះផ្លាកហាមកាប់ព្រៃលិចទឹក នៅចំណុចខ្នងកោះចំការមួយកន្លែងស្ថិតនៅក្នុងតំបន់អភិរក្ស ដែលជនល្មើសបានលួចកាប់ព្រៃឈើលិចទឹកធំៗ អស់ប្រមាណ១ហិកតា។
លោក ម៉ូត សៀងហេង នាយសង្កាត់នេសាទស្រុកបរិបូណ៌បានអោយដឹងថា៖ ក្រោ
យពីលោកនាយខណ្ឌ័រដ្ឋបាលជលផលបានស្រាវជ្រាវតាមរយះអ្នកសារព័ត៌មាន បានឃើ ញមានការកាប់បំផ្លាញព្រៃឈើលិចទឹកធំៗ ដែលជាជម្រកត្រីពងកូនក្នុងតំបន់អភិរក្សព្រែកថ្លាន់រួចមក ។ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកក៏បានចាត់តាំងអោយលោក លី ឡា នាយរងខណ្ឌ័រដ្ឋបាលជលផលកំបង់ឆ្នាំង សហការជាមួយលោកអភិបាលស្រុកបរិបូណ៌ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះទៅស្រាវជ្រាវរកមុខសញ្ញាជនល្មើស និងយកផ្លាកហាមកាប់បំផ្លាញព្រៃលិចទឹកទៅបោះនិងដើមឈើ នៅក្នុងតំបន់ខាងលើនេះ ដើម្បីទប់ស្កាត់កា រកាប់បំផ្លាញព្រៃឈើលិចទឹកធំៗនៅចំណុចនេះ កុំអោយកើតមានជាបន្តទៀត។
លោក ម៉ូត សៀងហេង បានអោយដឹងទៀតថា៖ ការកាប់បំផ្លាញនៅតំបន់ខាងលើនេះមានប្រមាណ១ហិកតា តាមការពិនិត្យស្លាកស្នាមគឺជនល្មើសបានលួចកាប់ព្រៃឈើនេះតាំងពីរដូវប្រាំងឆ្នាំ២០១៤មកម្លេះ ដើម្បីពង្រីកយកដីធ្វើចំការដែលជារឿងខុសច្បាប់។
វិធានការណ៍របស់លោកនាយខណ្ឌ័គឺ អោយមន្ត្រីសង្កាត់នេសាទស្រុកបរិបូណ៌ឃ្លាំមើលអ្នកចូលមកគាស់រានដីចំណុចនេះធ្វើចំការ គឺគេពិតជាអ្នកលួចកាប់ព្រៃលិចទឹកនេះ
ដើម្បីចាប់ខ្លួនមកកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តផ្តន្ទាទោសតាមផ្លូវច្បាប់ស្តីពីជលផល ដែលជនល្មើសអាចនឹងត្រូវជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ តាមមាត្រាលេខ៩៨។
លោកនាយខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរ ដល់ប្រជាពល រដ្ឋទាំងអស់នៅក្នុងសហគមន៍ ជួយរក្សាការពារថែរក្សាព្រៃឈើលិចទឹក បើឃើញជនល្មើ
សណាមួយកាប់បំផ្លាញព្រៃឈើលិចទឹក ទោះនៅក្នុងតំបន់ណាក៏ដោយ សូមរាយការណ៍
មកសមត្ថកិច្ចជលផល ឬអាជ្ញាធរនៅជិតនេះជាបន្ទាន់ ដើម្បីសហការចាប់ជនល្មើសមក ផ្តន្ទាទោសតាមផ្លូវច្បាប់ នោះទើបយើងរក្សាការពារព្រៃលិចទឹកបានគង់វង្ស និងសំរាប់ទុកអោយត្រីពងកូនបានច្រើន ដើម្បីចិញ្ចឹមជីវិតយើងទាំងអស់គ្នា៕