ខេត្តកំពង់ឆ្នាំង៖ មន្ត្រីអង្គការម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិងប្អុនប្រុសគេម្នាក់ទៀតរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ដោយមានរថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងបានបុកម៉ូតូមន្ត្រីអង្គការចំពីមុខពេញទំហឹងកណ្តាលទ្រូងផ្លូវតែម្តង នៅក្នុងទិសច្រាស់គ្នា។ ករណីនេះបានកើតឡើងនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៦និង៨៦ ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ រលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងនៅកន្លែងកើតហេតុបានអោយដឹងថា៖
ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់នេះមាន៖ ១.ឈ្មោះ ហួច គឹមហាក់ អាយុ២២ឆ្នាំ បានស្លាប់ភ្លាមៗនៅក្នុងកន្លែងកើតហេតុ ជាមន្ត្រីអង្គការកង្រី មានទីតាំងនៅក្នុងសង្កាត់ប្អេរ ក្រុងកំ ពង់ឆ្នាំង រូបគេមានទីលំនៅក្នុងភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស និង ២.ឈ្មោះ ហួច សំណាង អាយុ២០ឆ្នាំ ជាប្អូនបង្កើត បានរងរបួសធ្ងន់ធ្ងរបាក់ជើងខាងឆ្វេង។
មុនពេលកើតហេតុជងរងគ្រោះ២នាក់បងប្អូនបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី០៤
ពណ៌ខ្មៅ ពាក់ផ្លាកលេខអង្គការ ONG113 1.003 បើកបរពីត្បូងទៅជើងបំណងទៅយាមពេលយប់នៅកន្លែងធ្វើការ លុះបើកមកដល់ចំណុចកើតហេតុ ក៍ត្រូវរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនពន្លឺអង្គរ ពាក់ផ្លាកលេខបាត់ដំបង 3A – 0220 បើកបរយ៉ាងលឿនក្នុ ងទិសដៅច្រាស់គ្នា បានបុកម៉ូតូចំពីមុខពេញទំហឹងតែម្តង បណ្តាលអោយម៉ូតូនិងជនរងគ្រោះប៉ើងចូលកញ្ចក់រថយន្តអូសជិត២០ម៉ែត្រពីកន្លែ ងកើតហេតុទើបធ្លាក់ចុះមកវិញ ចំ ណែករថយន្តបង្កបានជ្រុលទៅមុខជាង៤០ម៉ែត្រទើបអស់ល្បឿនជាប់ហ្វាំងជាប់ នៅលើចិញ្ចើមផ្លូវជាតិខាងឆ្វេងដៃ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងបានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តនិងអ្នកដំណើរចោលនៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះរបួសធ្ងន់ត្រូវបានគេ
ដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ឯសពជនរងគ្រោះត្រូវបាន
រថយន្តមន្ទីរពេទ្យខេត្តជួយដឹកពីកន្លែងកើតហេតុយកទៅប្រគល់ជូនក្រុមគ្រួសារនៅភូមិត្រ
ពាំងជុំ ឃុំចោងម៉ាង ស្រុកទឹកផុស ដើម្បីធ្វើបុណ្យទានតាមប្រពៃណី។
ករណីនេះម៉ូតូជនរងគ្រោះបានរងការខូចខាតខ្ទេចមួយកំណាត់មុខ ចំណែករថយន្តបង្កបានខូចខាតធ្ងន់ដោយបែកកញ្ចក់មុខនិងចង្កៀងមុខផ្នែកខាងស្តាំ ត្រូវបានសមត្ថកិច្ចអូសយកទៅទុកនៅក្នុងស្នងការនគរបាលខេត្ត និងបានកសាងសំណុំរឿងតាមផ្លូវច្បាប់៕