ខេត្តពោធិសាត់៖ឥទ្ធិពលស្រានិងថ្នាំញៀនបានកំពង់ពង្វក់យុវវ័យស្ទើរគ្រប់ទីកន្លែងទៅហើយដោយបានពង្វក់ខួក្បាលបុរសម្នាក់រហូតហ៊ានលើកកៅអីសំពងនិងឱពុកបង្កើតខ្លួនឯងទាន់តែរបួសរយះក្បលហូឈាមនិងដៃម្ខាងទៀតរួមអ្នកដ៍ទៃអង្គុយក្បែរនោះម្នាក់ទៀតក៍បានរងរបួសដែរដោយគ្រាន់តែប្រអោយទៅយកឆ្នាំងទូរស័ព្ទសាកថ្មសោះតែត្រូវនគរបាលក្របូចវាយខ្នោះភ្លាមៗផងដែរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០១៥ក្នុងភួមិឃុំស្រុកកណ្ដៀងខេត្តពោធិ៍សាត់។ក្រោយកើតហេតុពេលដែលនគរបាលទទួលបណ្ដឹងគ្រួសាររងគ្រោះទៅចាប់ខ្លួនភ្លាមៗ លោក ហ៊ីវ សេងហ៊ីម អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបាននិយាយឲ្យដឹងពីហេតុការណ៍នេះរបស់ក្រុមគ្រួសាររងគ្រោះនេះថា៖នៅផ្ទះគាត់បាននាំគ្នាផឹកស៊ីមានមនុស្ស៥ទៅ៦នាក់ដាក់តុអង្គុយផឹកស៊ីក្នុងនោះជនសង្ស័យឈ្មោះ ម៉ៅ ភារិទ្ធអាយុ២៤ឆ្នាំត្រូវជាកូនបង្កើតជនរងគ្រោះជាឱពុកឈ្មោះ ម៉ៅ សារុនអាយុ៥៤ឆ្នាំនៅក្នុងភួមិខាងលើក៍អង្គុយផឹកជាមួយដែរ។ លោក សេងហ៊ីមបន្តថាពេលដែលផឹកស៊ីគ្នីគ្នាទៅផ្ទះអស់ហើយយនៅសល់តែឱពុកនឹងកូនរួមជាមួយនិងអ្នកនៅក្បែរផ្ទះមិត្តបុរសជាឱពុកម្នាក់ទៀតប៉ុណ្ណោះក៍ជនរងគ្រោះឈ្មោះ ម៉ៅសារុនជាឱពុកបង្កើតនោះប្រើជនសង្ស័យជាកូនឲ្យទៅយកឆ្នាំងសាកទូរស័ព្ទនៅលើផ្ទះមកសាកថ្មរទូរស័រស័ព្ទជិតបង្កើយសោះក៍ជនសង្ស័យនោះជាកូននោះមិនទៅហើយតមាត់ប្រើឱពុកខ្លួនឯងវិញបង្កើតជាឈ្លោះគ្នាដោយជាតិស្រាស្រវឹងខ្លះផងហើយជនសង្ស័យនេះមានផ្ទុកសារធាតុញៀនក្នុងខ្លួនផងក៍លើកតុរកៅដែលខ្លួនអង្គុយផឹកនោះសំពងក្បាលឱពុកខ្លួនឯងមួយទំហឹងបណ្ដាលឲ្យបុរសជាឱពុករងរបួសកណ្ដាលក្បាលរយះហូឈាមស្រោចខ្លួននិងដៃម្ខាងដែលរងនោះទប់មិនឈ្នះក៍មានរបួសរួមទាំងបុរសម្នាក់ទៀតនៅក្បែរនោះស្ទុះទៅជួយនិងរងជំនួសក៍ត្រូវរងរបួសផងដែរ។លោកអធិកាបន្ថែមថាបន្ទាប់ពីមានហេតុការណ៍ហឹង្សានេះកើតឡើងភ្លាមខាងគ្រួសារជនរងគ្រោះក៍បានរត់មកប្ដឹងនគរបាលព្រោះនៅក្បែរអធិការនគរបាលស្រាប់ក៍ទៅចាប់វាយខ្នោះមកញ្ញាត់ទ្រុងមួយយប់ព្រឹកឡើងសួនាំហើយពិនិត្យទឹកនោមជនសង្ស័យឃើញថាមានជាប់សារធាតុញៀននៅក្នុងខ្លួនផងដែរដោយនគរបាលជុំនាញយើងបានដាក់បន្ទុកពីករណីគឺហឹង្សាដោយចេតនាវាយឱពុកខ្លួនឯងនិងអ្នកដ៍ទៃបណ្ដាលឲ្យរបួសនិងមានផ្ទុកសារធាតុញៀនបញ្ជូនទៅតុលាកាតែម្ដង៕