ខេត្តរតនគិរី៖រថយន្តក្រុមហ៊ុនចំការកៅស៊ូរបស់ក្រហុនហ៊ង់អាញ់លំផាតុ បើកបរដោយជនជាតិវៀតណាម ដែលស្រវឹងស្រាជោកជាំបានបើកទៅបុកម៉ូតូដែលកំពុងបើកបរនៅលើផ្លូវអាទិភាពរបស់ខ្លួនបណ្តាលឲ្យស្លាប់៣នាក់ឪពុកម្តាយនិងកូនប្រុសយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។នគបាលស្រុកលំផាត់បានអោយដឹងថាក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្តនឹងម៉ូតូនេះបានបណ្តាលឲ្យស្លាប់មនុស្ស៣នាក់យ៉ាងអាណោចអាធ័ម ។ ចំណែកខាងអ្នកបើកបររថយន្តបង្ករបស់ក្រុមហ៊ុនចំការកៅស៊ូលំផាតដែលសុទ្ធតែស្រវឹងស្រានិងជាជនជាតិវៀតណាមនោះបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
នគរបាលចរាចរណ៍មូលដ្ឋានដែលចុះពិនិត្យដល់កន្លែងកើតហេតុបានបញ្ជាក់ថាមុនពេលកើតហេតុរថយន្តបង្កម៉ាក CRITON ពាក់ស្លាកលេខរតនគិរី2A-0380 ពណ៌កណ្តុរល្មែះ ចរាចរណ៍ក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពអ្នកបើកបរស្រវឹងស្រាលុះមកដល់ចំណុចកើតហេតុក៏រេចង្កូតចូលទៅផ្លូវអាទិភាពរបស់ម៉ូតូជិះឌុបគ្នា៣នាក់ក្នុងទិសដៅពីត្បូងមកជើងនោះបណ្តាលឲ្យស្លាប់ទាំង៣នាក់តែម្តង ។
ជនរងគ្រោះទាំង៣នាក់ឈ្មោះ ១ ចាន់ លាភ ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី,២ឈ្មោះមុនសារឿនភេទប្រុសអាយុ២០ឆ្នាំ ត្រូវជាប្តី ស្ត្រីឈ្មោះចាន់ លាភ ជាអ្នកបើកបរម៉ូតូ និង៣ ឈ្មោះ វិត សុវណ្ណរាជ ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាកូនចិញ្ចឹម ។ ក្រោយវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចនាំយករថយន្តបង្កទៅរក្សាទុកដើម្បីដោះស្រាយជាក្រោយ។រីឯសាកសពជនរងគ្រោះទាំង៣នាក់សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ឦសាន្ត