ពិធី អកអំបុក សំពះព្រះខែ នៅខេត្តសៀមរាប

0

ខេត្តសៀមរាប៖ រាត្រីថ្ងៃ១៥កើត ខែកត្តិក ឆ្នាំ មមែ បស្តស័ក ព.ស២៥៥៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ អាជ្ញាធរខេត្ត ក្រុង និង មន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្ត និង ការចូលរួមរបស់បណ្តាអង្គភាព ស្ថាប័ន និង បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានរៀបចំប្រារព្ធពិធីImage45 អកអំបុក សំពះព្រះខែ ដើម្បីបង្ហាញដល់សាធារណជននិងភ្ញៀវជាតិ អន្តរជាតិ ពីភាពសម្បូរបែបខាង វិស័យវប្បធម៌ អរីយធម៌របស់ខ្មែរ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញថាកម្ពុជា កំពុងស្ថិតក្នុងសន្តិភាព សុខដុមរមនា ពេញលេញទូទាំងប្រទេស ។ ពិធីនេះបានប្រារព្ធធ្វើនៅបរិវេណសួនច្បារមហាសណ្ឋាគាអង្គរខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈឹម ម៉ា អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជា្ញធរក្រុង និង ប្រជាពល រដ្ឋយ៉ាងច្រើនកុះករ ។ កម្មវិធីនេះកំណត់ចាប់ពីម៉ោង២០ រហូតដល់រំលង អាធ្រាត ឈានចូលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៥ ដោយគោរពទៅ តាមកាលកំណត់ ក្បួនខ្នាតគម្ពីរដីកា ដែលប្រជាពលរដ្ឋខ្មែរ យើងគោរពប្រតិបត្តិទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ពិធីអកអំបុក សំពះព្រះខែ គឺ ជាពិធីបុណ្យដែលមានចារឹកនៅក្នុងគម្ពីបរម័តទិព្ធនី អត្ថកថា ចរិយាបិតក និយាយអំពី ការឧទ្ទិស្ថាន ឧបោសថសីល របស់ព្រះបរមពោធិសាត់ ក្នុងជាតិកំណើតជា សត្វទន្សាយ មានព្រះនាមសសបណ្ឌិត ដើមី្បបំពេញពោធិសម្ពា ជាទានបរិម័តបារមី ឲ្យបានត្រាស់ជាព្រះពុទ្ធ ។តាំងពីបុរាណកាលមក ពិធីអកអំបុក សំពះព្រះខែ ខ្មែរយើងមានទម្លាប់ប្រារព្ធធ្វើនៅតាមទីវត្ត អារាម ឬ នៅតាមភូមិ គេហដ្ឋានរៀងៗខ្លួន មិនImage49 Image50ដូច្នោះសោត គេអាចជួបជុំគ្នាធ្វើឡើង នៅតាមទីសាធារណៈណា មួយក៏បានផងដែរ ។ តាំងពីបុរាណកាលមក ការប្រារព្ធពិធីនេះ ត្រូវបានរៀបចំ គ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី នំចំណី ផ្លែឈើ ផ្លែដូងខ្ចី និង ចេកទុំ ហើយចំពោះអំបុកវិញ ខ្មែរយើងពីបូរាណ នៅពេលជួបជុំគ្នាប្រារព្ធ គឺត្រូវបាននាំមកជាមួយត្បាល់បុក អង្រែ និង ស្រូវទុំថ្មីៗ មកលីញដាល់អំបុក នៅនឹងកន្លែងប្រារព្ធពិធី ដើមី្បធ្វើឲ្យឱកាសនោះមានភាពសប្បាយរីករាយក្រៃលែង ។ ក្រោយពេលដាល់អំបុក បានហើយគេយកអំបុកនោះទៅចាក់ធាជាពុំនូក នៅមុខរានសក្ការៈបូជា និង នាំគ្នាបូជ្ញាទៀនធូក ឧទ្ទិសសុំសេចចក្តីសុខសប្បាយ សុំការរីកចម្រើន នូវភោគផលនៅបណ្តាឆ្នាំខាងមុខ ព្រមទាំងបួងសួងផ្សងនូវ ទឹកភ្លៀង ដែលបុរាណកាលឲ្យឈ្មោះថា (ពិធីសំពះព្រះខែ ) ។ ក្នុងរាត្រីនោះដែរក៏មានការសម្តែងនូវ សិល្បះ របាំបុរាណ ការប្រឡងចម្រៀង ការបង្ហាញម៉ូតសម្លៀកបំពាក់របៀបខ្មែរផងដែរ ។ក្រោយពីពិធីសម្រក់ទៀនបង្វឹលផ្សងទឹកភ្លៀងរួចមក គណៈអធិបតី ភ្ញៀវកិត្តិយស និង បងប្អូនប្រជា ពលរដ្ឋដែលបានចូលរួមក្នុងពិធី បាននាំគ្នាធ្វើការដង្ហែរប្រទីបសំពៅជ័យ និង កន្ទោង ទៅបណ្តែតក្នុងទឹកស្ទឹង សៀមរាប ដើមី្បឧទ្ទិស និង សុំសម្មាលាទោស ដល់ព្រះគង្គារ ដែលផ្តល់ឲ្យមនុស្សលោក សត្វ បានយក ទៅប្រើប្រាស់ ផឹក មួជ និង ស្រោចស្រពដំណាំកសិកម្ម ដល់ប្រជាកសិករក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ៕ ដោយ ស៊ាន ផាតImage48 Image46Image52Image53