ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តបានចុះប្រតិ្តបត្តិការអនុវត្តវិធានការបង្ការបទល្មើស ដើរល្បាតការពារក្នុងពិធីថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងអកអកអំបុក សំពះព្រះខែ រយៈពេលមុន១ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥ រហូតឈានដល់ធ្វើការឃាត់ខ្លួនមុខសញ្ញាបានជនសង្ស័យប្រុសស្រីចំនួន១១នាក់(ជំនាញខាងលូកហោប៉ាវនិងកាត់ខ្សែររបស់ភ្ញៀវជាតិ អន្តរជាតិ មកពីបណ្តាខេត្តផ្សេងៗ)។
ប្រត្តិបត្តិការចុះល្បាតបង្ក្រាបបទល្មើស ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន១១នាក់ជំនាញខាងលូកហោប៉ាវនិងកាត់ខ្សែករ កណ្តាលក្រុងសៀមរាបចំមុនថ្ងៃបុណ្យអុំទូក ១ថ្ងៃចាប់ពីថ្ងៃទី២៣ដល់ទីថ្ងៃ២៥ខែវិច្ឆិកាឆ្នាំ២០១៥។
លោកវរសេនីយទោ ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានប្រាប់អ្នកសារព័ត៍មានយើង នៅរសៀលថ្ងៃទី២៦ខែវិច្ឆិកានេះថា លោកបានដាក់បទបញ្ជា កម្លាំងក្រោមឱវាទ ដើម្បីចុះល្បាត អនុវត្តវិធានការបង្ការបទល្មើសក្នុងពិធីថ្ងៃបុណ្យអុំទូក រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន១១នាក់ ដែលពួកគេបានមកពីខេត្តផ្សេងៗគ្នាចូលធ្វើសកម្មភាព លូកហោប៉ាវ និងកាត់ខ្សែករបស់ភ្ញៀវជាតិ អន្តរជាតិ រួចនាំយកមកការិយាល័យនគរបាលខេត្តព្រហ្មទណ្ឌសួរនាំ។លោកបន្តថា ក្រោយពីឃាត់បានជនសង្ស័យប្រុសស្រីចំនួន១១នាក់ខាងលើ (ក្នុងនោះថ្ងៃទី២៣ខែវិច្ឆិកាឃាត់ខ្លួនបានស្រីចំនួន៧នាក់និងថ្ងៃទី២៤ខែវិច្ឆិកាបានប្រុស២នាក់និងថ្ងៃទី២៥ខែវិច្ឆិកាបានស្រី២នាក់ មាន ទី១/ឈ្មោះ សុខ ណាវី ភេទស្រីអាយុ២១ឆ្នាំ ទី២/ ឈ្មោះ សុខ ស្រីល័ក្ខ ភេទស្រីអាយុ២៤ឆ្នាំ(អ្នកទាំង២នាក់បងប្អូន រស់នៅភូមិបឹងកក់ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ និងទី៣/ឈ្មោះ យឹម សុខ ភេទស្រីអាយុ៥៨ឆ្នាំស្នាក់នៅភូមិអូអំបិល ឃុំអូតាមេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី៤/ឈ្មោះ ចាន់ ភាស់ ហៅស្រី ភេទស្រីអាយុ៣៤ឆ្នាំរស់នៅ បឹងសាឡាង សង្កាត់ទួលគោក ខ័ណ្ឌ ដូនពេញ ទី៥/ឈ្មោះ ប៊ុន ធឿនតូតាល់ ហៅអាតា ភេទស្រីអាយុ១៥ឆ្នាំស្នាក់នៅភូមិ បឹងកក់ សង្កាត់ទួលគោក ខ័ណ្ឌដូនពេញ ទី៦/ឈ្មោះ កាន់ នាង ភេទស្រីអាយុ៣៧ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំត្រពាំងលើក ស្រុកបាទី ខេត្តតាកែវ និងទី៧/ឈ្មោះ ប៊ុត ស្រីមុំ ហៅទូច
ភេទស្រីអាយុ៣៤ឆ្នាំរស់នៅ ខ័ណ្ឌប្ញស្សីកែវ ក្រុងភ្នំពេញ(ឃាត់ខ្លួនថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៥ ពីបទលូកហោប៉ាវ និងកាត់ខ្សែករបស់ភ្ញៀវ)។ទី៨/ឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិតាពុន ឃុំតាពុន ស្រុកថ្មគោល ខេត្តបាត់ដំបង ទី៩/ឈ្មោះ ហួន វណ្ណា ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ឃាត់ខ្លួនថ្ងៃទី២៤ខែវិច្ឆិកា(ពីបទលូកហោប៉ាវ និងកាត់ខ្សែករបស់ភ្ញៀវ)។ទី១០/ឈ្មោះ លី តា ភេទស្រីអាយុ៣១ឆ្នាំរស់នៅសំណង់អាណាធិបតេយ្យរ៉ារទេះភ្លើង ខេត្តបាត់ដំបង និងទី១១/ឈ្មោះ ចន គឹមអាង ភេទស្រីអាយុ២២ឆ្នាំរស់នៅសំណង់អាណាធិបតេយ្យរ៉ារទេះភ្លើង ខេត្តបាត់ដំបង(ឃាត់ខ្លួនថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥ ពីបទលូកហោប៉ាវ ប៉ុន្តែជនសង្ស័យទាំង២នាក់នេះមិនទាន់បានធ្វើសកម្មភាពទេ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន១១នាក់ ខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលស្នងការខេត្ត បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ ខេង ឧត្តម