ខេត្តសៀមរាប៖ យ៉ាងហោចណាស់បុរស១ម្នាក់ត្រូវស្លាប់ភ្លាមៗនៅហ្នឹងកន្លែងខណៈកំពុងធ្វើដំណើរស្របទិសគ្នាជាមួយ រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនរិទ្ធមុន្នី លើកំណាត់ផ្លូវជាតិលេខ៦។ហេតុការគ្រោះថ្នាក់ចរចរណ៍មួយ បានកើតឡើងនៅលើដងផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកនាថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៥ ពលរដ្ឋដែលឃើញហេតុការបានឲ្យដឹងថា គេឃើញបុរស១ម្នាក់ជាជនរងគ្រោះ បើបរស្របគ្នាជាមួយរថយន្តក្រុងដឹកអ្នកដំណើររិទ្ធមុន្នីពីទិសខាងលិចទៅកើត មកចំណុចកើត ក៏ប៉ះដៃចង្កូតម៉ូតូ កង់ឡានខាងក្រោយ ផ្នែកខាងស្តាំ បណ្តាលឱ្យដូលក្បាលចូលក្រោមកង់រថយន្តស្លាប់ភ្លាមៗហ្នឹងកន្លែងតែម្តង ។
លោកវរសេនីយទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរខេត្ត បានដឹងនៅកន្លែងកើតហេតុ បុរសដែលស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ មាន ឈ្មោះ នង ទ្រី ភេទប្រុសអាយុ៤៦ឆ្នាំ មានមុខរបរលក់បន្លែនៅផ្សារលើធំថ្មី មានទីលំនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ១E.៩៩៤៧មកពីលិចទៅកើត។
លោកបានបន្តថា ចំណែកអ្នកបើកបររថយន្តក្រុង របស់ក្រុមហ៊ុនរិទ្ធិមុន្នី រត់គេចខ្លួនបាត់ស្រស្រមោល នៅសល់ព្រូឡានម្នាក់ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿនលាយខៀវ ពាក់ស្លាកលេខ ៣C.៨៥៦៥ បើកបរមកពីលិចមកកើត ក្នុងទិសដៅស្របទិសគ្នា។
ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតា ប្រពៃណី បច្ចុប្បន្ន រថយន្តបង្ក សមត្ថកិច្ចជំនាញយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ ខេង ឧត្តម