ខេត្តឧត្តរមានជ័យ៖ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ លោកផេ កុ សល់ កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៥ បានចេញដីកឃុំខ្លួនបណ្ដោះអាសន្នទៅលើជនសង្ស័យ ចំនួន02នាក់ដែលពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនដែលអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបង្ក្រាបកាលពីថ្ងៃទី2៤ ខែវិចិ្ឆកា ឆ្នាំ២០១៥ ។លោកវរសេនីយ៍ត្រី អិុន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងនាថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៥នេះថា ជនសង្ស័យទាំង២នាក់ដែលត្រូវតុការសម្រេចឃុំខ្លួនរួមមាន១/ឈ្មោះ ម៉ក សុ ខុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំ ហៃសាន ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន. រស់នៅភូមិអូរជញ្ជៀន. ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង២/ឈ្មោះ សេង លឹមភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំផ្អាវ. ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ពួកគេមានមុខរបរធ្វើស្រែចំការ។ពួកគេត្រូវចាប់ខ្លួនកាលពីម៉ោង១០យប់ថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៥ កន្លងទៅ នេះ នៅលើកំណាត់ផ្លូវជាតិ ទៅកាន់ខេត្តព្រះវិហារ ដែលកម្លាំងសមត្ថកិច្ច ចំរុះ ចុះត្រួតពិនិត្យអាវុធជាតិ ផ្ទុះ រួមជាមួយវត្ថុតាង ថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ធំ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងត្រូវ កំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារខេត្តឧត្តរមានជ័យ ដើម្បីរង់ចាំការជុំនំជម្រះ តាមនិតិវិធីច្បាប់៕