គំនរ​សំរាម​ចាក់គ​រលើ​ចិញ្ចើម​ផ្លូវជាតិ បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​​អាជ្ញាធរ​ស្រុក​កំពង់ត្របែក​មិន​យក​ភ្នែក​មើល​

0

(​ព្រៃវែង​)៖ប្រធាន​ផ្សា​រករ​អណ្តើក​អត់​មាន​កន្លែង​ទុកដាក់​កាកសំណល់​សំរាម យក​ចិញ្ចើម​ផ្លូវជាតិ​ចាក់គរ​សំរាម ធ្វើអោយប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ មិនតែប៉ុណ្ណោះ ជះក្លិន​ស្អុយ ឆ្អេះឆ្អាប​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ និង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ដោយឡែក​IMG_1924អាជ្ញាធរ​ស្រុក​កំពង់ត្របែក និង​មន្ត្រី​បរិស្ថាន​មិន​ខ្ចី​យក​ភ្នែក​មើល​នោះទេ​។​
​ភាព​ចន្លោះប្រហោង​របស់​អាជ្ញាធ​រ​ដែនដី និង​មន្ត្រី​បរិស្ថាន​បែបនេះ ធ្វើអោយ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ថា គ្មាន​ការទទួលខុសត្រូវ មិនដែល​រវីរវល់​ទៅនឹង​អ្វី​ដែលជា​ភាព​អសកម្ម និង​ផលប៉ះពាល់​នៅក្នុង​មូលដ្ឋាន ជាក់ស្តែង​ដូចជា គំនរ​សំរាម​នេះ​តែម្តង ចាក់គរ​ចោល​ជាប់​ចិញ្ចើម​ផ្លូវជាតិ រាប់​ឆ្នាំ​មកហើយ មិនដែល​ឃើញ​អាជ្ញាធរ​ស្រុក​កំពង់ត្របែក យក​ភ្នែក​មើល រឺក៏​រក​កន្លែង​ទុកដាក់​កាកសំណល់​សំរាម អោយបាន​ត្រឹមត្រូវ​កុំអោយ​មានការ​ចាក់​ពាស​វាល​ពាសកាល​បែបនេះ ។​
​តាមពិត ចំពោះ​ការវិនិយោគ​ផ្សារ អាជ្ញាធរ​ដែនដី​តម្រូវអោយ​ប្រធាន​ផ្សារ​រក​កន្លែង ទីតាំង​សំរាប់​យក​កាកសំណល់​សំរាម​ចាក់គរ​អោយបាន​ត្រឹមត្រូវ ហើយ​នៅ​អោយ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ កុំអោយ​ប៉ះពាល់​ក្លិនស្អុយ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់ ។ ចុះ​មូល​ហេតុអ្វី​បានជា​ប្រធាន​ផ្សារ​មួយ​នេះ អត់​មាន​កន្លែង​ទុកដាក់​សំរាម​បែ​ជា​យក​ចិញ្ចើម​ផ្លូវជាតិ​ចាក់គរ​ចោល​យ៉ាង​អនាធិបតេយ្យ​រាប់​ឆ្នាំ​មកហើយ ដោយ​ឥត​អៀនខ្មាស់ ហើយ​ថែមទាំង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ទៀតផង ។ ចំនែក​អាជ្ញាធរ​ស្រុក​កំពង់ត្របែក​គ្មាន​ចាប់អារម្មណ៍​លើ​បញ្ហា​នេះ រឺមួយ​គំនរ​សំរាម គឺជា​សួនច្បារ​លំអរ​ភ្ញៀវ​ទេសចរណ៍ ៕