ខេត្តកំពង់ឆ្នាំង៖ យុវជនទំនើងម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីជនរងគ្រោះជាម្ចាស់ផ្ទះបានប្តឹងចោទថា គេបានយកសាំង១ដបមកគប់ដុតផ្ទះគាត់ទាំងកណ្តាលយប់ ហើយគេបានឈរមើលពួកគាត់និងអ្នកជិតខាងជួយពន្លត់ភ្លើងឆេះផ្ទះទៀតផង ដែលគាត់បានចំណាំមុខគេយ៉ាងច្បាស់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ម៉ាយន្ត នាយផ្នែកព្រហ្មទណ្ឌ័នគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ស៊ីវ សារិន្ទ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិសង្កាត់កើតហេ តុខាងលើ។ ចំណែកយុវជនសង្ស័យមានឈ្មោះ ម៉ត មុតម៉ារ៉ាវី មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាក្មេ ងទំនើងដែលសមត្ថកិច្ចតាមដាន គេជាកូនលោកគ្រូបង្រៀនម្នាក់ រស់នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ យុវជនទំនើងរូបនេះ សមត្ថកិច្ចធ្លាប់ចាប់ខ្លួន៣ដងពីបទ ១.វាយរថយន្តសាំងយ៉ុងគេខូចខាត និង២ដងទៀតកាប់គេអោយរងរបួស ដោយឡែកជាមួយម្ចាស់ផ្ទះជាជនរងគ្រោះ គឺគេធ្លាប់មានទំនាស់ចំនួន២ដង។
លោក ម៉ាយន្ត អោយដឹងថា៖ តាមបណ្តឹងជនរងគ្រោះ នៅម៉ោង២និង២០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ គាត់កំពុងដេកជាប់មាត់ទ្វារផ្ទះខាងមុខ បានឮសម្លេងដូចជាគរជះទឹកប្រាវមកលើផ្ទះ ហើយក៏មានភ្លើងឆេះទ្វារផ្ទះសន្ធោសន្ធៅឡើង។ នៅពេលនោះគាត់ក៏បានស្រែកឆោរឡោឡើង ផ្អើលអ្នកជិតខាងចេញមកជួយពន្លត់ភ្លើងកំពុងឆេះទ្វារផ្ទះរហូតដល់រលត់ទាំងស្រុង ក្នុងពេលនោះដែរគាត់ក៏បានឃើញឈ្មោះ វី ដែលបានឈរមើលពួកគាត់ពន្លត់ភ្លើងឆេះផ្ទះ រួចគេក៏បានឡើងជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅចេញពីកន្លែងកើតហេតុ។ ភ្លាមៗនេះដែរគាត់ក៏បានឡើងជិះម៉ូតូដេញតាម និងទាន់គេនៅកំ ពង់ផែផ្សារក្រោម ហើយបានសួរនាំចោទប្រកាន់រូបគេតែគេបានប្រកែក នៅពេលនោះគាត់បានចាប់ដៃអាវគេមកហិតគឺបានធំក្លិនសាំង ទើបបានកំណត់ថា គេពិតជាអ្នកគប់សាំងដុតផ្ទះគាត់ ហើយក៏បា នប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលផ្សារឆ្នាំងអោយជួយចាត់ការតាមផ្លូវច្បាប់។
នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបញ្ជារលោកព្រះរាជអាជ្ញាខេត្ត នៅម៉ោង១០ព្រឹក សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរកសាងសំណុំរឿង ប៉ុន្តែជនសង្ស័យបានប្រកែ កថា ខ្លួនគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ ដោយឡែកអ្នកលក់សាំងពេលយប់បានឆ្លើយថា នៅយប់នោះគេបានច្រកសាំង១លីត្រដាក់ក្នុងដបទឹកសុទ្ធ២ដប លក់អោយមិត្តភ័ក្រជនសង្ស័យ តែមួយដបគេបានចាក់ចូលម៉ូតូ និងមួយដបទៀតគេយកទៅអោយជនសង្ស័យ ចំណែកអ្នកជួយពន្លត់ភ្លើងឆេះផ្ទះ ក៏បានឆ្លើយថាពិតជាបានឃើញជនសង្ស័យនៅឈរមើលក្នុងពេលកើតហេតុពិតមែន។
ដោយមានភស្តុ័តាងនិងសាក្សីគ្រប់គ្រាន់ដាក់បន្ទុក សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានកសា ងសំណុំរឿងចោទប្រកាន់ពីបទ «ធ្វើអោយខូតខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា» បញ្ជូនខ្លួនជនសង្ស័យទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបន្ថែមតាមនិតិវិធីបញ្ជូនខ្លួនគេទៅកាន់តុលាការខេត្តផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕