អ្នកមាន​លុយ​បើកឡាន​ទំនើប​បុក​គូថ​ឡាន​គេ​ពីក្រោយ​ហើយ​ទាមទារ​​អោយគេ​សង​ឡាន​ខ្លួនឯង​ទៀត​សមត្ថកិច្ច​ហួសចិត្ត​

0

​ខេត្តកំពង់ឆ្នាំង​៖​បុរស​ជា​ម្ចាស់​រថយន្ត​ទំនើប​១​គ្រឿង បាន​បើក​បុក​រថយន្ត​ប៉ា​សឺ​រ៉ូ​ពីក្រោយ​ពេញទំហឹង​ហើយ​បែរជា​ទាមទារ​អោយ​ម្ចាស់​រថយន្ត​រងគ្រោះ​សងលុយ​ជួសជុល​ខ្លួនឯង​ទៅវិញ ដែល​រឿងនេះ​ធ្វើអោយ​សមត្ថកិច្ច​នឹក​ហួសចិត្ត​យ៉ាងខ្លាំង​។ ករណី​គ្រោះថ្នាក់​ចរាច រណ៍​នេះIMG_8402​បានកើត​ឡើង​នៅ​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​ជា​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៤​និង​៩៥ ស្ថិតនៅ​ក្នុងភូមិ​ទ្រា​ជើង ឃុំ​ស្រៃ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ មុនពេល​កើតហេតុ​
​អ្នកបើកបរ​រថយន្ត​ម៉ាក​ប៉ា​សឺ​រ៉ូ ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A- 5424 រស់នៅក្នុង​ក្រុង​កំពង់ឆ្នាំង បាន​បើកបរ​លើផ្លូវ​ជាតិ​ពី​ជើង​ទៅ​ត្បូង​នៅ​ចំណុចកើតហេតុ​បត់​ចូល​ខាងស្តាំ​ដៃ​ព្រោះតែ​រថយន្ត​គេ​អស់​សាំង ខណៈនោះ​មាន​រថយន្ត​ទំនើប​ម៉ាក​ស៊ីណា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG- 7344 បាន​បើកបរ​យ៉ាង​លឿន​ដោយ​បុរស​ម្នាក់​រស់នៅក្នុង​ក្រុងភ្នំពេញ ក្នុងទិសដៅ​ស្របគ្នា ក៏បាន​បុក​គូថ​រថយន្ត​ប៉ា​សឺ​រ៉ូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ខូ​ត​ខាត​ចង្កៀង​មុខ​ខាងស្តាំ​រថយន្ត​ខ្លួនឯង​ធ្ងន់ធ្ងរ ចំណែក​រថយន្ត​ប៉ា​សឺ​រ៉ូ​ខូចខាត​ស្រាល ប៉ុន្តែ​មិន​បណ្តាលអោយមាន​អ្នកណា​របួស​ឡើយ​។​
​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ស៊ីណា បានប្រកែក​យក​ត្រូវ​និង​ទាមទារ​អោយ​ម្ចាស់​រថយន្ត​ម៉ា​សឺ​រ៉ូ​សង​ថ្លៃ​ខូចខាត​រថយន្ត​ខ្លួនឯង​ទៅវិញ ប៉ុន្តែ​ភាគី​ម្ចាស់​រថយន្ត​ដែល​រង​ការខូចខាត​ស្រាល បាន​សម្រួល​ថា​ចាវគ្នា​ធ្វើ​រថយន្ត​រៀងៗ​ខ្លួន​ទៅ តែ​ម្ចាស់​រថយន្ត​ស៊ីណា​មិន​សុខចិត្ត​។​
​ ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ​បាន​ណិ​យា​អោយដឹងថា​៖ នៅក្បែរ​ចំណុចកើតហេតុ​ជា​ផ្លូវបត់​កោង មាន​ដាក់​ផ្លាកសញ្ញា​បន្ថយល្បឿន អោយ​រថយន្ត​គ្រប់​ប្រភេទ​បើកបរ​ក្នុង​ល្បឿន​តែ​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ ប្រសិនបើ​អ្នកបើកបរ​រថយន្ត​ម៉ាក​ស៊ីណា បើកបរ​ក្នុង​ល្បឿន​ច្បាប់​កំណត់ និង​មាន​គម្លាត​ឆ្ងាយ​ពីគ្នា គឺអាច​ជាន់​ហ្វ្រាំង​ជាប់​ហើយ​មិនអាច​បុក​គូថ​រថយន្ត​ប៉ា​សឺ​រ៉ូ​បាន​នោះទេ ចំណែក​រថយន្ត​ខាងមុខ​គេ​មាន​សិទ្ធ​ឈប់​ឬ​បត់​ស្តាំ​បាន​មិន​ខុសច្បាប់​ឡើយ​ហេតុនេះ រថយន្ត​ប៉ា​សឺ​រ៉ូ​មិន​ខុស​នោះឡើយ​។​
​ ​ក្រោយពី​ការសម្របសម្រួល​គ្នា​មិនត្រូវ សមត្ថកិច្ច​ក៏​តម្រូវអោយ​ភាគី​ទាំង​២​បើករថយន្ត​តៅ​ទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ប៉ុន្តែ​ភាគី​ម្ចាស់​រថយន្ត​ស៊ីណា​មិន​ព្រមទៅ បន្ទាប់មក​គេ​ក៏បាន​សុំអោយ​ម្ចាស់​រថយន្ត​ប៉ា​សឺ​រ៉ូ​សង​
​គេ​៣០​ដុល្លា​ដើម្បី​កុំអោយ​គេ​ស៊យ​។ ចំណែក​ម្ចាស់​រថយន្ត​ប៉ា​សឺ​រ៉ូ​ខ្ជឹ​ល​មានរឿង​វែងឆ្ងាយ​ក៏បាន​
​សុខចិត្ត​ប្រគល់​លុយ​៣០​ដុល្លា​អោយទៅ​អ្នក​មានតែ​មិនចេះ​ច្បាប់​នោះ​ទៅ ដើម្បី​បញ្ចប់រឿង ចំ ណែ​ក​សមត្ថកិច្ច​នគរបាល​ស្រុក ក៏​នឹក​ហួសចិត្ត​ណាស់ដែរ​ក្នុ​រឿងនេះ​៕IMG_8400 IMG_8399