ខេត្តព្រះសីហនុ៖ស្ត្រីជនជាតិចិននិងកូនប្រុសតូចម្នាក់បានរងនៅការភិតភ័យស្ទើរលោះព្រលឹង ខណៈ ពេលជិះរថយន្តជាមួយប្តីរបស់ខ្លូនដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើកបរក្នុងល្បឿនលឿនដូច ហោះ ចាប់ហ្វាំងមិនទាន់ក៍ជ្រុលចូលទៅក្នុងទឹកសមុទ្រ តែម្តង .ហេតុការដ៍គូរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ០១និង១០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៥នៅត្រង់ចំណុចឆ្នេរសមុទ្រតភ្ជាប់ពីរផ្លូវ៥០២ ស្ថិតនៅក្នុង ភូមិ លេខ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ។ប៉ុន្តែរសំណាងល្អនៅក្នុងហេតុការនេះមិនបង្ករឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតអ្វីនោះទេគឺគ្រាន់តែរងរបូសបន្តិចបន្តូចតែប៉ុណ្ណុះ។
.ទាក់ទិនទៅនិងហេតុការដ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បើតាមសាក្សីជា ច្រើនដែល រស់នៅតាម ណ្តោយផ្លូវ លេខ៥០២ បាននិយាយរៀបរាប់ប្រាប់ដូចៗគ្នាថា មុនពេលកើតហេតុគេឃើញ រថយន្តរង គ្រោះខាង លើម៉ាក( កាមរី ឆ្លាម)ពណ៏ស្ករពាក់ផ្លាកលេខ ព្រះសីហនុ2A.4248 ជិះគ្នាចំនូន៣នាក់ក្នុងនោះ មានក្មេងប្រុសម្នាក់ផង បានបើកបរក្នុងល្បឿនលឿនដូចហោះបោះពូយពីរគោលដៅរំវង្យមូលរូបសំណាក តោ២ឆ្ពោះមកតាមបណ្តោយផ្លូវលេខ៥០២ចុះមកក្រោមតំរង់ទៅឆ្នេរសមុទ្រ លុះមកដល់ចំណុចកើតហេតុ ជាចំណុចបញ្ចាប់នែផ្លូវផងនោះគេមិនបានឃើញតែកុងរថយន្តបន្ថយល្បឿននោះទេ តែផ្ទុយទៅវិញហាក់ ដូចជារិតតែបន្ថែមល្បឿន លឿនជាមុខ ជាហេតុធ្វើឲ្យរថយន្តបានហោះរំលងអាងស្តុបទឹកសំអុយដ៍ ធំមួយដែលនៅពីរមុខនិងបុកម៉ូតូមួយគ្រឿងដែលចតចោលនៅលើគំរងអាងទឹកសំអុយ ទំលាក់ចូល ទឹកសមុទ្រទាំងកំរោលតែម្តងបង្ករឲ្យមានភាពភ្ញាក់ផ្អើល។ភ្លាមៗក្រោយពីរកើតហេតុគេឃើញស្រី្តជនជាតិចិននិងកូនប្រុសម្នាក់ដែលជិះក្នុងរថយន្តបានព្យាយាមបើកទ្វារថយន្តចាកចេញពីរក្នុងទឹកសមុទ្រក្នុងសភាពភ័យស្លន់ស្លោ ចំណែកឯតែកុងបើកបរជាប្តីជនជាតិចិនដូចគ្នា នៅក្នុងពេលនោះគេឃើញមាន សភាព ស្រវឹងស្រជោគជាំ បាន បើក ទ្វាចេញពីរថយន្ត ហើយក៍នាំប្រពន្ធកូនចាក់ចេញពីទីនោះបាត់ស្រម៉ោល តែម្តងទៅ។ចំណែកឯ រថយន្តត្រូវបានជនជាតិខ្មែរម្នាក់ដែលជាតំណាងជនជាតិចិន បានជូលឲ្យ ប្រជាពលរដ្ឋដែលនៅក្បែរៗ នោះអស់១៥០ដុល្លាដើម្បីជូយរុញរថយន្តនោះពីរក្នុងទឹកសមុទ្រមកលើឆ្នេរ ខ្សាច់។ បច្ចុប្បន្នរថយន្តខាងលើត្រូវបានសមត្ថកិច្ចប៉ូលិសយករថយន្តស្ទូចនាំយកទៅរក្សាទុក ដើម្បីមាន វិធាន ការតាមផ្លូវច្បាប់។
.គួរំលិកផងដែរថានៅលើទឹកដីចខេត្តព្រះសីហនុបច្ចុប្បន្នមានជនជាតិចិនច្រើនណាស់ដែលមានរថយន្តដោយខ្លូនឯងនិងបើកបរក្នុងល្បឿនលឿន មិនសូវគោរពច្បាប់ចរាចរណ៍អ្វីនោះទេ ដោយគេមិនដឹង ថាជនជាតិចិនទាំងនោះមានបណ្ណ័សំគាល់សិទ្ធិបើកបរឬយ៉ាងណា នោះទេ ហើយអ្វីដែលគួរឲ្យចាប់ អារម្ម បំផុត នោះគឺជារឿយៗការគ្រោះថ្នាក់ចារាចរណ៍តែងតែកើតមានជាហូរ ហែរ មានស្លាប់មានរបូស ធ្ងន់ បង្ករឡើងដោយ អ្នកបើកបរជាជនជាតិចិន ផងដែរ ៕