ខេត្ត្តឧត្តរមានជ័យ៖ជនសង្ស័យ២នាក់ត្រូវនគរបាលចាប់ខ្លួនកាលពីម៉ោង ២១-៣០ នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកហាយវ៉េស្ថិតនៅភូមិស្លែងព៌ណ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណះដែលសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះតាមគោលដៅសំខាន់ៗក្នុងស្រុក។ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួន១- ឈ្មោះ ឡាត់ ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លែងពណ៌ ឃុំត្រពាំង
តាវ ស្រុកអន្លង់វែង ២- ឈ្មោះ ហាន ហួរ ភេទ ប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិអូរអង្រែ ឃុំ ត្រ/តាវ ស្រុកអន្លង់វែង ក្រៅពីនេះបានដកហូតថ្នាំញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់តូច ម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០០៩ពាក់ស្លាកលេខ ឧត្តរមានជ័យ ១A ៣១៥៦ ១គ្រឿង។អធិការនគរបាលស្តីទីស្រុកអន្លង់វែង លោក សូ នៅ បានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១៥នេះថា ជនសង្ស័យត្រូវបាន ឃាត់ខ្លួន ក្នុងអំឡុងពេលសមត្ថកិច្ចចុះប្រតិបត្តិការ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជនសង្ស័បានព្យាយាមគេចបារ៉ាស់ត្រួតពិនិត្យ សមត្ថកិច្ចសង្ស័យក៏ចាប់ឆែកឆេរទើបឃើញថ្នាំញៀន១៣កញ្ចប់ ក៏ឃាត់ខ្លួនយកទៅសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។គួរបញ្ជាក់ថា ប្រតិបត្តការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះត្រូវបានដឹកនាំដោយលោក ហោ ជិនវរះយុទ្ធ អភិបាលស្រុកអន្លង់វែង លោកមេបញ្ជាការ អ ហ ស្រុក និងអធិការស្រុក ចុះតាមគោលដៅផ្លូវបំបែក ដកហូតបានស្លាកលេខ ខម ម៉ូតូ ឡាន និងម៉ូកទាហានជាច្រើនប្រភេទផងដែរ៕